អធិការរងខណ្ឌឫស្សីកែវ បាញ់សម្លាប់ខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម
ភ្នំពេញ៖ អធិការរងខណ្ឌឫស្សីកែវម្នាក់ឈ្មោះ ចន្ថា វ៉ាន់ឌី ត្រូវប្រទេះឃើញស្លាប់ក្នុងថ្លុកឈាម ដែលតាមការសន្និដ្ឋានជំហានដំបូង ជាករណីធ្វើអត្តឃាត(បាញ់សម្លាប់ខ្លួនឯង)។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅភូមិក្បាលកោះ ឃុំឧកញ៉ាតី ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។
ព័ត៌មានលម្អិតយ៉ាងណា ក្រុមការងារHNA News នឹងផ្សាយជូននៅពេលក្រោយ៕