**នាយឧត្តមសេនីយ៍ ស ថេត ណែនាំប្រធាននាយកដ្ឋានចំនួន០២រូប ដែលទើបចូលកាន់តំណែងថ្មី ត្រូវពង្រឹងប្រសិទ្ធភាពការងារ សំដៅចូលរួមទប់ស្កាត់បទល្មើស**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងអ្នកឧកញ៉ា ចេន ហ្ស៊ី ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ដោយពុំទទួលប្រាក់បំណាច់មុខងារ**គណ:កម្មការចម្រុះរៀបចំការបោះឆ្នោត បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃដំណេីរការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែឧសភា ខាងមុខនេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់ជប៉ុន នៅព្រឹកស្អែកនេះ**ជីវប្រវត្តិរបស់ប្រធានរដ្ឋឡាវ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសាខាងមុខនេះ**ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ នាំយកថវិកា ៣លានរៀល និងសារលិខិតរំលែកមរណទុក្ខរបស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនក្រុមគ្រួសារសពឧបាសិកា ពិន ប៉ាវ**វឌ្ឍនភាពគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧,៥% កើនជាងផែនការគ្រោងទុក ប្រមាណ ០,៦%**រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យទីតាំង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប**តៃវ៉ាន់ ថាផ្លូវអាកាសថ្មីរបស់ចិនគំរាមកំហែងដល់សុវត្ថិភាពហោះហើររបស់កោះតៃវ៉ាន់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន ផ្ញើសារអបអរសាទរជូនប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន**Micron គ្រោងនឹងទទួលបាន ៦.១ពាន់លានក្នុងការផ្តល់ជំនួយឈីបពីសហរដ្ឋអាមេរិក**រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឱ្យបន្តគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ**ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ធំ ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ជាង១ពាន់គ្រួសារ នៅឃុំសណ្តាន់ **ឃាតកចាក់សម្លាប់ស្រ្តីម្នាក់យ៉ាងព្រៃផ្សៃ នៅខណ្ឌពោធិ៍សែនជ័យ ព្រោះខឹងជនរងគ្រោះមានប្តី និងមានកូន មិនប្រាប់ឲ្យរូបគេបានដឹង ក្បត់ទំនុកចិត្តដែលខំស្រលាញ់**មន្ទីរសុខាភិបាលខេត្តក្រចេះ ចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីករណីពុលនំបញ្ចុក បណ្តាលឱ្យពុលមនុស្ស ចំនួន ១៦នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០-២៧ ខែមេសា**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីណែនាំស្តីពី ការលើកលែងពន្ធអប្បបរមា ដល់សហគ្រាសជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់**ឯកឧត្តម ហេង សួរ៖ កូរ៉េគឺជាទីផ្សារការងារដ៏ល្អមួយសម្រាប់ពលករកម្ពុជា អាចទៅធ្វើការងារលើវិស័យសំខាន់ៗជាច្រើននៅទីនោះ**មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា ពាក្យបណ្ដឹងអនាមិកពុំត្រូវបានចាត់ទុកជាពាក្យបណ្តឹងស្របច្បាប់ និងមិនត្រូវលើកយកមកដោះស្រាយនោះទេ**ក្រសួងផែនការ បើកវគ្គបណ្ដុះបណ្តាលមន្ត្រីប្រចាំតំបន់ មន្ត្រីជំនួយការតំបន់ និងមន្ត្រីត្រួតពិនិត្យ សម្រាប់អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជាឆ្នាំ២០២៤

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នាំយកទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ រួមទាំងក្រុមគ្រួសារ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមានៅវត្តមេមត់ ក្នុងស្រុកមេមត់ និងវត្តត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍ទៅកាន់លោកតាលោកយាយនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិ ឱ្យបានរីកចម្រើនជាលំដាប់។

ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ព្រោះសន្តិភាពមានសារៈសំខាន់ណាស់ សម្រាប់ជំរុញនូវការអភិវឌ្ឍ ប្រទេសជាតិឲ្យបានរីកចំរើន។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ សូមរួមគ្នាបន្តថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងថែរក្សាសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា ត្រូវខិតខំការពារ ទោះត្រូវចំណាយតម្លៃណាក៏ដោយ ពោលគឺ «ប្រសិនបើគ្មានសុខសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះដែរ»។

សូមបញ្ជាក់ថា ទៀនព្រះវស្សានិងគ្រឿងឧបភោគ បរិភោគ ដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកទៅវេរប្រគេនវត្តមេមត់ និងវត្តត្រពាំងផ្លុង ក្នុង១វត្តទៀនព្រះវស្សា១គូ សាដក៩ អង្ករ២០០គីឡូក្រាម មី១កេសធំ ត្រីខ១កេសធំ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ទឹកសុទ្ធ៥កេស ទឹកដោះគោ១០កំប៉ុង ភេសជ្ជៈបាកាស២កេស ទឹកក្រូច៥កេស អំបិល១០គីឡូក្រាម និងបច្ច័យមួយចំនួន ក្នុងនោះឯកឧត្តមបណ្ឌិត និងលោកជំទាវ បានឧបត្ថម្ភអង្ករចំនួន៨០០គីឡូក្រាមបន្ថែមពីលើគ្រឿងឧបភោគ បរិភោគ ជូនដល់វត្តត្រពាំងផ្លុង ក្នុងស្រុកពញាក្រែកផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង