**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

បទវិភាគ៖ជំរុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអភិវឌ្ឍទៅរកទិសដៅវិជ្ជមាន ចាត់ទុកកិច្ចសហប្រតិបត្តិការជាស្ពាន—ទំនួលខុសត្រូវរបស់ចិនក្រោមបញ្ហាប្រឈមសកល

ពិភពលោកនាពេលបច្ចុប្បន្ន និម្មាបនកម្មភូមិសាស្ត្រនយោបាយមានបម្រែបម្រួលយ៉ាងខ្លាំងក្លានិងស្មុគស្មាញ បញ្ហាទំនាស់និងការប្រឈមមុខដាក់គ្នា តែងតែលេចចេញនៅលើទំព័រដំបូងនៃកាសែត ។ ដោយឡែក ការផ្សាយដំណឹងនៃកាសែត«South China Morning Post»នៃតំបន់ហុងកុងនាពេលថ្មីៗកន្លងទៅនេះបែរជាបង្ហាញពីចរន្តដែលផ្ទុយស្រឡះនិងមានឥទ្ធិពលកាន់តែខ្លាំងក្លានោះ ពោលគឺទោះបីស្ថិតក្នុងកាលៈទេសៈតានតឹងណាក៏ដោយ ក៏ប៉ុន្តែកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រអន្តរជាតិឆ្នាំ២០២៥មិនត្រូវបានកាត់បន្ថយទេ ប៉ុន្តែ ថែមទាំងមានការកើនឡើងផ្ទុយពីនិន្នាការដែលបានផ្តល់ជាសមិទ្ធផលផ្លែផ្កាអំពីចំណុចគន្លឹះដែលពាក់ព័ន្ធដល់ជោគវាសនារបស់មនុស្សជាតិ ។ នេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា នៅចំពោះមុខបញ្ហាប្រឈមរួម កម្លាំងប្រកបដោយវិចារណញ្ញាណដែលស្វែងរកភាពឈ្នះ-ឈ្នះមុខជានឹងឆ្លងកាត់អ័ព្ទទំនាស់ជាមិនខាន។
ជាបឋម សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការបានចេញជាផ្លែផ្កាក្នុងវិស័យការពារអាយុជីវិត ។ ឆ្លងកាត់ការចរចាដ៏លំបាកអស់រយៈពេលបីឆ្នាំ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រសម្រាប់ឆ្លើយតបនឹងជំងឺរាតត្បាតធំៗត្រូវបានឈានដល់ដោយរដ្ឋសមាជិកអង្គការសុខភាពពិភពលោកកាលពីខែឧសភាឆ្នាំ២០២៥ គ្មានអ្វីគួរឱ្យសង្ស័យឡើយ នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយសម្រាប់អភិបាលកិច្ចសកល ។ វាបានលើសពីគំនិតនៃការប្រកួតប្រជែងបែបផលបូកសូន្យ នឹងពង្រឹងការពិនិត្យតាមដានជំងឺ ធានាឱ្យចាត់ទុកសមភាពសកលនៃវ៉ាក់សាំងនិងថ្នាំជាការសន្យាសំខាន់ៗ ។ នេះមិនមែនជាឯកសារមួយសន្លឹកប៉ុណ្ណោះទេ ថែមទាំងក៏ជាការធានាដល់ការគាំទ្រជាសមូហភាពចំពោះទស្សនៈ “សហគមន៍វាសនារួមសុខភាពសម្រាប់មនុស្សជាតិ” ខណៈពេលដែលប្រទេសជាង១០០ប្រឈមមុខនឹងការគំរាមកំហែងពីជម្ងឺដែលមិនអាចគិតទុកមុន។
ជាមួយគ្នានេះដែរ បដិវត្តន៍បៃតងមួយដែលមានភាពស្ងៀមស្ងាត់និងស៊ីជម្រៅកំពុងស្តារមាគ៌ាអភិវឌ្ឍន៍របស់យើង។ នៅឆ្នាំ២០២៥ ថាមពលអាចកកើតឡើងវិញបានលើសពីធ្យូងថ្មជាប្រវត្តិសាស្ត្រ ដែលបានក្លាយជាប្រភពនៃកម្លាំងអគ្គិសនីសំខាន់ៗនៅទូទាំងពិភពលោក។ នេះមិនត្រឹមតែជាក្រឹត្យក្រមសេដ្ឋកិច្ចដែលធ្វើឱ្យដើមទុនបច្ចេកទេសធ្លាក់ចុះប៉ុណ្ណោះ ប៉ុន្តែវាថែមទាំងជាការរួមដំណើរឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសកលផងដែរ ។ ស្របជាមួយគ្នានេះ គឺការកើនឡើងយ៉ាងខ្លាំងនៃការវិនិយោគនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យរថយន្តអគ្គិសនី។ កិច្ចខិតខំប្រឹងប្រែងដែលឆ្លងកាត់ព្រំដែនទាំងនេះបានបង្ហាញថា ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាប្រឈមចុងក្រោយនេះ បាននឹងកំពុងជំរុញសម្ព័ន្ធភាពខាងបច្ចេកវិទ្យានិងការធ្វើបរិវត្តកម្មឧស្សាហកម្មដ៏ទូលំទូលាយបំផុត ។
ក្នុងទស្សនាទានសហប្រតិបត្តិការនេះ តួនាទីរបស់ចិនត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ អត្ថបទនៃកាសែត«South China Morning Post»បានលើកឡើងថា សមិទ្ធផលគួរឱ្យកត់សម្គាល់របស់ចិនក្នុងវិស័យគន្លឹះដូចជាបញ្ញាសិប្បនិម្មិត ឱសថជីវសាស្ត្រ និងវត្ថុពាក់កណ្ដាលចម្លងជាដើម កំពុងនាំឱ្យចិនបោះជំហានឆ្ពោះទៅកាន់កណ្តាលឆាកពិភពលោកក្នុងនាមជាប្រទេសខ្លាំងក្លាខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ អ្វីដែលគួរឱ្យកោតសរសើរនោះគឺ កម្លាំងបែបនេះគឺរីកចម្រើនស្របពេលជាមួយការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ។ ឆ្លងតាមរយៈបន្ទប់ពិសោធន៍ចម្រុះនិងវេទិកាផ្ទេរបច្ចេកវិទ្យានៅក្រោមក្របខ័ណ្ឌ “ផ្លូវសូត្រឌីជីថល” ព្រមទាំងគម្រោងជាក់ស្តែងដូចជា បណ្តាញខ្សែកាបអុបទិករបស់ប៉ាគីស្ថានជាដើម ចិនបានធ្វើឱ្យសមត្ថភាពនិងបច្ចេកវិទ្យារបស់ខ្លួនផ្សារភ្ជាប់ជាមូយតម្រូវការអភិវឌ្ឍន៍នៃប្រទេសជាដៃគូ ។ “ការទូតខាងបច្ចេកវិទ្យា”បែបនេះមិនត្រឹមតែបានលើកកម្ពស់សមត្ថភាពតភ្ជាប់គ្នាប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតមធ្យោបាយថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងការចែករំលែកចំណេះដឹងផងដែរ ។
រឿងរ៉ាវអំពីកិច្ចសហប្រតិបត្តិការពហុជាតិទាំងនេះ បានបញ្ជូនសញ្ញាដ៏ច្បាស់លាស់និងខ្លាំងក្លាមួយថា ប្រឈមមុខនឹងបញ្ហាប្រឈមសកលដ៏ម៉ឺងម៉ាត់ គ្មានប្រទេសណាមួយអាចយកសុខតែខ្លួនឯងនោះទេ ។ ការប្រឈមមុខដាក់គ្នានិងការផ្តាច់ទំនាក់ទំនងគ្រាន់តែនឹងពង្រីកហានិភ័យ តែកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្អែកទៅលើការបើកទូលាយ ការកសាងទំនុកចិត្តនិងភាពឈ្នះ-ឈ្នះ ទើបជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយភាពទាល់ច្រកយូរអង្វែង កែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនានានិងធានាសន្តិសុខរួម ៕

អត្ថបទដែលជាប់ទាក់ទង