**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

កម្ពុជា និងចិនមានគ្រឹះទំនាក់ទងផ្នែកសេដ្ឋកិច្ច និងការទូតរឹងយ៉ាងរឹងមាំ

ភ្នំពេញ៖ អ្នកជំនាញនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា កម្ពុជា និងចិនមានគ្រឹះទំនាក់ទងផ្នែកសេដ្ឋកិច្ចនិងការទូតយ៉ាងរឹងមាំតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាអំណោយផលល្អសម្រាប់ប្រទេសទាំងពីរ។

លោកបណ្ឌិតភី វាសនាអ្នកជំនាញ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាបានឡើងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មានអាយុកាលជាង ២០០០ ឆ្នាំ មកហើយ គឺភស្តុតាងប្រវត្តិសាស្ត្រនៃការធ្វើជំនួញ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន។ ទំនាក់ទំនងសេដ្ឋកិច្ចបច្ចុប្បន្ន មិនមែនទើបតែចាប់ផ្តើមក្នុងសតវត្សរ៍ទី ២១ នោះទេ ប៉ុន្តែវាមានគ្រឹះយ៉ាងរឹងមាំតាំងពីបុរាណកាល។
លោកបណ្ឌិតបានមានប្រសាសន៍ថា វិស័យសក្តានុពលសំខាន់ៗរបស់កម្ពុជាចំនួន៤ បានទាក់ទាញការវិនិយោគទុនបរទេស ជាពិសេសប្រទេសចិនឱ្យមកកម្ពុជា ៖
សំឡេង៖ ១. វិស័យឧស្សាហកម្ម៖ ជាវិស័យដែលផ្តោតខ្លាំងជាងគេ រួមមានការផលិតយានយន្ត គ្រឿងអេឡិចត្រូនិក និងសំបកកង់កៅស៊ូជាដើម។ ២. វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ មានទំហំទុនប្រមាណ ៣,៨ ពាន់លានដុល្លារ ដែលរួមមានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-បាវិត និងគម្រោងនានាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ៣. វិស័យកសិកម្ម និងកសិឧស្សាហកម្ម៖ មានទំហំទុនវិនិយោគប្រមាណ ៤៣៦ លានដុល្លារ។ ៤. វិស័យទេសចរណ៍៖ មានទំហំទុនវិនិយោគប្រមាណ ១៧៥ លានដុល្លារ។»
ជាមួយគ្នានេះដែរ លោកបណ្ឌិតបញ្ជាក់ថា កម្ពុជាមានកត្តាដែលទាក់ទាញវិនិយោគិនមកកម្ពុជាមានដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ៖ ផ្តល់ភាពងាយស្រួលដល់អ្នកផលិតក្នុងការនាំចេញទៅកាន់ទីផ្សារអាស៊ាន និងតំបន់។ កម្ពុជាមានស្ថិរភាពនយោបាយល្អ និងមានថ្នាក់ដឹកនាំរួមរូបគ្នាជាធ្លុងមួយ ដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។ ប្រព័ន្ធពន្ធដារអនុគ្រោះ៖ ការនាំចេញទៅទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក ជាប់ពន្ធត្រឹមតែ ១៩% ប៉ុណ្ណោះ។ កម្ពុជាមានកម្លាំងពលកម្មគ្រប់គ្រាន់ និងមានតម្លៃឈ្នួលសមរម្យ ដែលជួយកាត់បន្ថយថ្លៃដើមផលិតកម្ម។ រដ្ឋាភិបាលបានដាក់ចេញនូវប្រព័ន្ធចុះបញ្ជីតាមអនឡាញ ដែលមានភាពរហ័ស និងងាយស្រួលសម្រាប់វិនិយោគិនបរទេស។ »
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងអភិវឌ្ឍន៍ក្នុងឆ្នាំ ២០២៥ មានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់៖ សរុបចំនួន ៦៣០ គម្រោង និងមានទំហំទុនវិនិយោគសរុបជាង ១០ ពាន់លានដុល្លារអាមេរិក ក្នុងនោះចិនជាប្រទេសវិនិយោគធំជាងគេដោយគ្រប់ដណ្តប់ ៥៤.២៥ភាគរយនៃទុនសរុប៕

អត្ថបទដែលជាប់ទាក់ទង