**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការជួយជ្រោមជ្រែងកម្ពុជាពីសំណាក់បណ្តាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ក្នុងគ្រាដ៏លំបាកនេះ


ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានជម្រាបជូនជនរួមជាតិជ្រាបអំពីការជួយជ្រោមជ្រែងកម្ពុជាពីសំណាក់បណ្តាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ក្នុងគ្រាដ៏លំបាកនេះ។

ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន ១១.៣ លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ការអនុវត្តគម្រោងសមាហរណកម្មបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារគ្រាប់មីន (ដំណាក់កាលទី៣) និងទឹកប្រាក់ ៧.៦ លានដុល្លារសហរដ្ឋអាម៉េរិកផ្សេងទៀតសម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្គែនកុងតឺន័រនៅចំណតកុងតឺន័រថ្មី នៃកំពង់ផែក្រុងព្រះសីហនុ។ កាលពីអំឡុងខែសីហា ឆ្នាំ២០២៥ កន្លងទៅ ជប៉ុនក៏បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណជា១.៨ លានដុល្លារសហរដ្ឋអាម៉េរិក តាមរយៈអង្គការ IOM និង UNICEF ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់សម្រាប់ជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែរ។

សហរដ្ឋអាម៉េរិកឯណោះវិញ ក្រៅពីបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ ក៏បានប្រកាសផ្តល់ជំនួយចំនួន១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និងទឹកប្រាក់១០លានដុល្លារផ្សេងទៀតសម្រាប់ការដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ចំណែកសាធារណរដ្ឋប្រជាមានិតចិន ក្រៅពីផ្តល់ការគាំទ្រដល់អាទិភាពជាបន្ទាន់លើការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងធ្វើឱ្យមានសន្តិភាពចីរកាល ចិនក៏បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជនភៀសសឹកក្នុងប្រទេសកម្ពុជា និងបានប្រកាសត្រៀមខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់តម្រូវការចិញ្ចឹមជីវិតរបស់ជនភៀសសឹកនៅតាមតំបន់ព្រំដែនដែលរងផលប៉ះពាល់។ ចំណែកសាធារណរដ្ឋស៊ែប៊ី ក៏បានផ្តល់ជំនួយមនុស្សធម៌ ៥០ម៉ឺនដុល្លារអាម៉េរិកសម្រាប់ជួយប្រជាជនភៀសសឹកកម្ពុជាដែរ។

ក្រៅពីនោះនៅមានប្រទេសជាមិត្តជាច្រើនទៀត រួមទាំងដៃគូអភិវឌ្ឍន៍របស់កម្ពុជាក៏បានផ្តល់ជំនួយមនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានា ព្រមទាំងបានចេញសារអបអរសាទរចំពោះការសម្រេចបានបទឈប់បាញ់ដោយក្តីរំពឹងថា ភាគីទាំងពីរ(កម្ពុជា-ថៃ) នឹងសម្រេចបាននូវការស្តារសន្តិភាពឡើងវិញនិងរក្សាសន្តិភាពនោះឱ្យបានយូរអង្វែងសម្រាប់ជាប្រយោជន៍របស់ប្រជាជនទាំងពីរក៏ដូចជាសម្រាប់ស្ថិរភាពក្នុងតំបន់ទាំងមូល។ ទាំងអស់នេះបានសបញ្ជាក់ឱ្យឃើញថា សហគមន៍អន្តរជាតិឈរនៅជាមួយកម្ពុជានិងជួយជ្រោមជ្រែងកម្ពុជាគ្រប់កាលៈទេសៈទាំងនយោបាយការទូត ទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានាក្នុងគ្រាដែលកម្ពុជាជួបការលំបាក។

តាមរយៈសារទៅកាន់ប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ចិន ធនាគារអភិវឌ្ឍន៍អាស៊ី និងបណ្តាប្រទេសជាមិត្ត ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានជួយជាសម្ភារៈនិងហិរញ្ញប្បទានដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។

សម្តេចបវរធិបតីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិ និងជំនួយពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដើម្បីស្តារឡើងវិញឱ្យបានឆាប់បំផុតទាំងជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹកក្រោយពេលវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលបានរងការបំផ្លិចបំផ្លាញដោយគ្រាប់បែករបស់ទាហានថៃ។

គួរកត់សម្គាល់ថា ក្នុងដំណាក់កាលដែលកម្ពុជាមានសន្តិភាពពេញលេញរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការពឹងលើកម្លាំងខ្លួនឯងឱ្យកាន់តែរឹងមាំឡើងជាលំដាប់។ លទ្ធភាពដែលរាជរដ្ឋាភិបាលកម្ពុជាមានដោយខ្លួនឯង រួមជាមួយនឹងជំនួយពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក៏ដូចជាការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់សប្បុរសជន និងមហាជនខ្មែរគ្រប់ទិសទី បានប្រមូលផ្តុំគ្នាជាកម្លាំងកាន់តែខ្លាំងដែលនឹងធ្វើឱ្យការស្តារជីវភាពរបស់ពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតទាំងឡាយប្រព្រឹត្តទៅបានឆាប់រហ័សក្រោមកិច្ចខិតខំប្រឹងប្រែងខ្នះខ្នែងយ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំដែលមានក្រសួង ស្ថាប័ននានាជាសនាធិការ។

សូមបងប្អូនជនរួមជាតិចងចាំថា ខណៈដែលដៃម្ខាងប្រឹងស្តារជីវភាពប្រជាពលរដ្ឋ និងស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញ តែដៃម្ខាងទៀត រាជរដ្ឋាភិបាលខិតខំការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុតដោយមធ្យោបាយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ នេះគឺជាជំហរឥតប្រែប្រួល និងមិនអាចធ្វើសម្បទានបានរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង