**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

បទវិភាគ៖សហរដ្ឋអាមេរិក “ដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើន”ជាទង្វើគិតមិនបានវែងឆ្ងាយ ខណ:ប្រទេសជាច្រើនគាំទ្រយ៉ាងខ្លាំងចំពោះពហុភាគីនិយម

“កិច្ចសហប្រតិបត្តិការអន្តរជាតិនិងទំនាក់ទំនងភាពជាដៃគូមានសារសំខាន់ណាស់ គ្មានប្រទេសណាមួយលើពិភពលោកអាចឆ្លើយតបនឹងបញ្ហាប្រឈមសកលដោយឯកតោភាគីទេ ។” ពេលថ្មីៗកន្លងទៅនេះ លោកស្រី Beate Meinl-Reisinger រដ្ឋមន្ត្រីការបរទេសអូទ្រីសបានថ្លែងដូចការលើកឡើងខាងលើអំពីករណីដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើនតាមបណ្តាញទំនាក់ទំនងសង្គម ។ ពេលថ្មីៗកន្លងទៅនេះសេតវិមានអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា លោកត្រាំ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈប្រធានាធិបតី ដើម្បីបញ្ជាឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន៦៦ដែល “ផ្ទុយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក” ក្នុងនោះ ក៏បូករួមទាំងស្ថាប័នអង្គការសហប្រជាជាតិចំនួន៣១ដែរ ។ ចំពោះបញ្ហានេះ ប្រទេសជាច្រើនបានបង្ហាញថា ទង្វើរបស់សហរដ្ឋអាមេរិកនេះពិតជាគិតមិនបានវែងឆ្ងាយទេ ហើយអំពាវនាវឱ្យបន្តជំរុញពហុភាគីនិយម ។
កាលពីថ្ងៃទី៩ខែមករា «កាសែត The Nation »របស់ថៃបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «តើសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន៦៦នឹងបង្កផលប៉ះពាល់យ៉ាងណាចំពោះប្រទេសថៃ» ។ អត្ថបទនេះបានលើកឡើងថា ពេលថ្មីៗកន្លងទៅនេះ ទង្វើដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើននឹង “បង្កជាផលប៉ះពាល់យ៉ាងខ្លាំងចំពោះសណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ន” ។ សហរដ្ឋអាមេរិកកំពុងប៉ុនប៉ងដើរតាមមាគ៌ាដែលចាត់ទុកគោលនយោបាយផ្ទៃក្នុងជាស្នូលរបស់ខ្លួន ដែលតម្រូវឱ្យចាត់ទុកច្បាប់ផ្ទៃក្នុងរបស់អាមេរិកមានអទិភាពជាងច្បាប់អន្តរជាតិក្នុងការប្រាស្រ័យទាក់ទងជាមួយបរទេសទាំងអស់ ។
លោក Aleksandar Mitic′ អ្នកស្រាវជ្រាវអំពីទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថាននយោបាយនិងសេដ្ឋកិច្ចអន្តរជាតិរបស់ស៊ែប៊ីបានយល់ឃើញថា វិធានការរបស់អាមេរិកដែល “ដកខ្លួនចេញពីអង្គការអន្តរជាតិ”នឹងបង្កផលប៉ះពាល់ផ្ទាល់ចំពោះ “អំណាចមានបទដ្ឋាន”របស់ខ្លួន បើគិតគូរមើលឱ្យបានវែងឆ្ងាយ នេះគឺជាជម្រើសយុទ្ធសាស្ត្រដែលពោរពេញទៅដោយហានិភ័យ ។
លោកស្រី Vesna Pusić ឧបនាយករដ្ឋមន្ត្រីទីមួយនិងជារដ្ឋមន្ត្រីការបរទេសរបស់ក្រូអាស៊ីបានថ្លែងថា ទង្វើរបស់សហរដ្ឋអាមេរិកនេះជាការវាយប្រហារយ៉ាងខ្លាំងក្លាចំពោះអង្គការសហប្រជាជាតិដែលជាអង្គការពហុភាគីដ៏សំខាន់បំផុត ក៏ដូចជាសន្ធិសញ្ញាច្បាប់អន្តរជាតិពាក់ព័ន្ធ ។ លោកត្រាំកំពុងបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក ហើយប៉ុនប៉ងបង្កើតសណ្តាប់ធ្នាប់ថ្មីមួយដែលដាក់ឱ្យច្បាប់អន្តរជាតិ និងអង្គការពហុភាគីនៅឯកោ ។
លោក John Bryson សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Birmingham របស់អង់គ្លេសបានថ្លែងថា ទង្វើនេះនឹងបណ្តាលឱ្យសហរដ្ឋអាមេរិក “បាត់បង់សំឡេង”ក្នុងកិច្ចពិភាក្សាអន្តរជាតិ សេចក្តីសម្រេចចិត្តរបស់លោកត្រាំនឹងនាំឱ្យជនជាតិអាមេរិកទាំងអស់ត្រូវស្ថិតនៅក្នុងហានិភ័យថ្មី ។
ជាមួយគ្នានេះដែរ អ្នកនយោបាយសំខាន់ៗ និងបញ្ញវន្តរបស់ប្រទេសជាច្រើនបានរំលឹកឡើងវិញនូវគុណតម្លៃនៃអភិបាលកិច្ចសកលនិងយន្តការពហុភាគី អំពាវនាវឱ្យគាំពារក្របខ័ណ្ឌអន្តរជាតិដែលចាត់ទុកសន្តិភាពនិងកិច្ចសហប្រតិបត្តិការជាមូលដ្ឋាន ដើម្បីជំរុញពហុភាគីនិយមដ៏ពិតប្រាកដ ។
លោកស្រី Beate Meinl-Reisinger រដ្ឋមន្ត្រីការបរទេសអូទ្រីសបានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមថា អូទ្រីសនឹងគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយម គាំទ្រកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិភាពនិងសន្តិសុខ ព្រមទាំងគាំពារទំនាក់ទំនងភាពជាដៃគូអន្តរជាតិ ។
លោកស្រី Angélica Reteburg សាស្ត្រាចារ្យរងនៃសកលវិទ្យាល័យ Los Andes របស់កូឡុំប៊ីបានថ្លែងថា យន្តការពហុភាគីមានអត្ថន័យសំខាន់ជាទីបំផុតចំពោះការគាំពារស្ថិរភាពពិភពលោក ការពារផលប្រយោជន៍របស់ប្រទេសមធ្យមនិងតូច ក៏ដូចជាការបន្តជំរុញគោលដៅកាន់តែធំធេងដូចជា សាមគ្គីភាព សុខភាពនិងសុខុមាលភាពរបស់មនុស្សជាតិជាដើម ។
សហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិម្តងហើយម្តងទៀត បាននាំឱ្យការព្យាករណ៍នៃប្រព័ន្ធអភិបាលកិច្ចអន្តរជាតិធ្លាក់ចុះយ៉ាងកំហុក ដែលមិនត្រឹមតែនាំឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែពិបាករៀបចំផែនការប៉ុណ្ណោះទេ ប៉ុន្តែក៏កាន់តែងាយរងការវាយប្រហារពីភាពរង្គោះរង្គើនៃគោលនយោបាយរបស់ប្រទេសធំផងដែរ។ អត្ថន័យនៃអង្គការអន្តរជាតិនិងស្ថាប័នពហុភាគីមិនមែនតំណាងឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសណាមួយទេ ប៉ុន្តែវាគឺដើម្បីគាំពារផលប្រយោជន៍រួមរបស់រដ្ឋសមាជិក ។ ស្ថានការណ៍អន្តរជាតិនាពេលបច្ចុប្បន្នបានបញ្ជាក់ម្តងទៀតថា មានតែប្រព័ន្ធពហុភាគីដំណើរការប្រកបដោយប្រសិទ្ធភាព ទើបអាចបង្ការការរាលដាលនៃ “ច្បាប់ព្រៃ” ។ មិនថាស្ថានការណ៍មានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិននឹងប្រកាន់ខ្ជាប់ពហុភាគីនិយមជានិច្ច គាំទ្រអង្គការសហប្រជាជាតិឱ្យដើរតួនាទីជាស្នូលក្នុងកិច្ចការអន្តរជាតិ ដើម្បីរួមគ្នាជាមួយសហគមន៍អន្តរជាតិ ជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល៕

អត្ថបទដែលជាប់ទាក់ទង