មុខសញ្ញាលួចកាត់ខ្សែភ្លើងអ្នកស្រុកម្នាក់ទៀតត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបង្រ្កាបឃាត់ខ្លួននាយប់ឆ្លងឆ្នាំ

បាត់ដំបង៖ នាយប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយនៃឆ្នាំចាស់ដែលប្រជាពលរដ្ឋកំពុងអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៦ ក៏ស្រាប់តែចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់បង្កនូវការងងឹតសូន្យសុងទាំងកណ្តាលរាត្រី។
ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ទទួលព័ត៌មានពីបញ្ហានេះដឹកនាំកម្លាំងចុះប្រតិបត្តិការសហការឃាត់ខ្លួនមុខសញ្ញាម្នាក់ដែលកំពុងធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីងអ្នកភូមិច្រកចូលការ៉ុងនៅចំណុចក្រុមទី៣៦ ភូមិ ចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ វង់ វី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
-វត្ថុតាងដកហូតបានរួមមាន៖
-ដង្កាប់ដែកចំនួន០១ ដងពណ៌ខៀវ,កូនសោរចំនួន០៨ដើម
-សោរមូលចំនួន០១ដើម,ទូណឺវុិសចំនួន០១
-ពិលពាក់ក្បាលចំនួន០១
-កាបូបស្ពាយពណ៌ខ្មៅចំនួន០១
-កូនកាបូបចំនួន០១
-ប្រាក់រៀលចំនួន៩៤.៩០០រៀល(ប្រាំបួនម៉ឺនបួនពាន់ប្រាំបួនរយរៀល)
-អត្តសញ្ញាបណ្ណ័សញ្ជាតិខ្មែរចំនួន០១
-ជំពាមកៅស៊ូចំនួន០១ និងគ្រាប់ជំពាមមួយចំនួន
-ខ្សែភ្លើងចំនួន០២ដុំ(០១ដុំប្រវែងប្រហែល៨០ម៉ែត្រ និង០១ដុំទៀតប្រវែងប្រហែល១០ម៉ែត្រ) និងការ៉ុង ពណ៌ក្រហម ចំនួន០១
-ម៉ូតូ០១គ្រឿង ម៉ាកYamaha (ម៉ូតូជិះធ្វើសកម្មភាព)។
ជនសង័្សយលោកអធិការនគរបាលស្រុក មោងឫស្សី រៀបចំបញ្ជូនមកដើម្បីចាត់ការបន្តតាម នីតិវិធីច្បាប់៕



