**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៦

ឯកឧត្តម Xi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៦នៅវេលាម៉ោង ៧យប់ ថ្ងៃទី៣១ ខែធ្នូ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធឺណិត។
សុន្ទរកថារបស់លោក Xi Jinping មានដូចតទៅ៖
ជម្រាបសួរ លោក លោកស្រី និងមិត្តភក្តិគ្រប់រូប៖
ខណៈពេលឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៦ឈានចូលមកដល់ ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរដល់អ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង ។
ឆ្នាំ២០២៥ ជាឆ្នាំបញ្ចប់ផែនការ ៥ ឆ្នាំទី ១៤ របស់ចិន ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក យើងបានធ្វើកិច្ចខិតខំប្រឹងប្រែង ពុះពារឧបសគ្គនានា និងសម្រេចបានគោលដៅតាមផែនការដោយគាប់ប្រសើរ ដែលបានបោះជំហានដ៏រឹងមាំក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ទំហំសរុបនៃសេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលបែបលោតផ្លោះថ្មីជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណនឹងឡើងដល់ ១៤០ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ២០២៥ ។ កម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការការពារជាតិនិងកម្លាំង ជាតិចម្រុះបានឡើងដល់កម្រិតថ្មី ។ ទឹកថ្លា ភ្នំបៃតង បានក្លាយជាមូលដ្ឋានគ្រឹះនៃរូបមន្តអភិវឌ្ឍ អារម្មណ៍ខាងការទទួលបាន អារម្មណ៍ខាងសុភមង្គល និងអារម្មណ៍ខាងសុវត្ថិភាពរបស់ប្រជាជនបានកើនឡើងជាបន្តបន្ទាប់។ ដំណើររយៈពេល ៥ ឆ្នាំកន្លងមកគឺមិនធម្មតាទេ ជាតិចម្រុះបានឡើងដល់កម្រិតថ្មី ។ ទឹកថ្លា ភ្នំបៃតង បានក្លាយជាមូលដ្ឋានគ្រឹះនៃរូបមន្ត អភិវឌ្ឍ អារម្មណ៍ខាងការទទួលបាន អារម្មណ៍ខាងសុភមង្គល និងអារម្មណ៍ខាងសុវត្ថិភាព របស់ប្រជាជនបានកើនឡើងជាបន្តបន្ទាប់។ ដំណើររយៈពេល ៥ ឆ្នាំកន្លងមកគឺមិនធម្មតាទេ ហើយសមិទ្ធផលទាំងនេះក៏ទទួលបានដោយលំបាកដែរ ។ អ្នកទាំងអស់គ្នាបានតស៊ូព្យាយាមដោយមានការលះបង់ ដើម្បីកសាងប្រទេសចិនដ៏រីកច្រើន ។ ខ្ញុំសូមសម្តែងគារវកិច្ចចំពោះអ្នកតស៊ូព្យាយាមគ្រប់រូបដែលបានធ្វើការលះបង់ដ៏លំបាក ។
ក្នុងឆ្នាំនេះ អ្វីដែលគួរឱ្យយើងចងចាំបំភ្លេចមិនបាន គឺយើងបានរៀបចំធ្វើពិធីដង្ហែក្បួនព្យុ ហយាត្រារំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស បង្កើតទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញ ។ ពិធីដង្ហែក្បួនព្យុហយាត្រាមានភាពឱឡារិកនិងអស្ចារ្យ ជ័យជម្នះដ៏រុងរឿងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រជារៀងរហូត ដែលបានលើកទឹកចិត្តឱ្យកុលបុត្រកុលធីតាចិនចងចាំប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណ្ឌន្ធរបស់វីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ក៏ដូចជាប្រមូលផ្តុំកម្លាំងយ៉ាងខ្លាំងក្លាសម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។
យើងបានបំពេញបន្ថែមកម្លាំងចលករដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយផ្អែកលើនវានុវត្តន៍ ។ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយនឹង ឧស្សាហកម្ម សមិទ្ធផលនៃការច្នៃប្រឌិតបានលេចចេញជាបន្តបន្ទាប់ ភាពវៃឆ្លាតសប្បនិម្មិត និងម៉ូតែលធំទទួលបានការរីកចម្រើនឥតឈប់ឈរ ការស្រាវជ្រាវនិងអភិវឌ្ឍបន្ទះឈីបដោយស្វ័យភាពទទួលបានសមិទ្ធផលថ្មី ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចមួយក្នុងចំណោមអង្គភាពសេដ្ឋកិច្ចដែលមានកម្លាំងនវានុវត្តន៍កើនឡើងខ្ពស់បំផុត ។ យានអវកាស Tianwen-2បានចាប់ផ្តើមដំណើររុករកនៅលំហអវកាស គម្រោងវារីអគ្គិសនីYaluzangbuកំណាត់ក្រោមបានចាប់ផ្តើមការសាងសង់ នាវាចម្បាំងផ្ទុកយន្តហោះដែលបំពាក់ប្រពន្ធបាញ់បង្ហោះដោយបច្ចេកវិទ្យាអេឡិចត្រូម៉ាញេទិចទី១ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ មនុស្សយន្តរូបរាងមនុស្សចេះសម្តែងក្បាច់កុងហ៊្វូ ដ្រូនសម្តែងការបាញ់កាំជ្រួចចម្រុះពណ៌ ។ នវានុវត្តន៍បានជំរុញការបង្កើតកម្លាំងផលិតកម្មគុណភាពថ្មី ហើយក៏បានធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរបែប ។
យើងបានកសាងផ្ទះខាងវិញ្ញាណដោយផ្អែកលើវប្បធម៌ ។ ដំណើរទេសចរណ៍នៅសារមន្ទីរ និងទីតាំងបេតិកភណ្ឌវប្បធ៌អរូបីមានភាពពេញនិយមជាបន្តបន្ទាប់ គម្រោងរបស់ចិនត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហ្គេមវូខុងនិងភាពយន្តគំនូរជីវចលរឿងNazha មានប្រជាប្រិយភាពលើពិភពលោកទាំងមូល វប្បធម៌បុរាណចិនមានភាពពេញនិយមក្នុងចំណោមយុវជន ។ ទីផ្សារទេសចរណ៍វប្បធម៌មានភាពក្តៅគគុក ។ ការប្រកួតកីឡាបាល់ទាត់និងបាល់បោះក្នុងក្រុងនិងភូមិនានាបានក្លាយជានិមិត្តសញ្ញាប្រចាំតំបន់ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនទៅទស្សនា ហើយកីឡាព្រិលទឹកកកបានជំរុញទីផ្សារទេសចរណ៍រដូវរងា ។ វប្បធម៌ចិនបែបប្រពៃណីនិងទំនើបបានរួមបញ្ចូលជាមួយគ្នា ដែលរំលេចពីភាពត្រចះត្រចង់កាន់តែខ្លាំង ។
យើងរួមគ្នាបង្កើតនិងចែករំលែកជីវភាពដ៏ល្អបវរជាមួយគ្នា ។ ខ្ញុំបានធ្វើដំណើរទៅភូមិភាគស្វយ័ត Xizang និង Xinjiang ដើម្បីចូលរួមពិធីអបអរសាទរ ។ ពីតំបន់ព្រិលខ្ពង់រាបដល់ ភ្នំ Tianshan មហាជនគ្រប់ជនជាតិបានរូបរួមគ្នាដូចគ្រាប់ផ្លែទទឹម ពួកគេបានច្រៀងចម្រៀង រាំរបាំយ៉ាងសប្បាយរីករាយដើម្បីសម្តែងការស្រឡាញ់ចំពោះមាតុប្រទសនិងជីវភាពមានសុភមង្គល ។ រឿងរបស់ប្រជាជនគ្មានរឿងតូចតាចនោះទេ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក សិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រកបអាជីពថ្មីទទួលបានការធានាថែមមួយកម្រិត ទៀត

ការជួសជុលលំនៅដ្ឋានចាស់ៗបានផ្តល់ភាពងាយស្រួលដល់មនុស្សវ័យជរា ។ គ្រួសារដែលមានទារកទទួលបានប្រាក់ឧបត្ថម្ភ ៣០០ យាន់ក្នុងមួយខែ ។ គ្រួសារនីមួយៗ មានជីវភាពរស់នៅដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ទើបប្រទេសជាតិទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ។
យើងបន្តបើកទូលាយចំពោះក្រៅប្រទេស ។ កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin និងកិច្ចប្រជុំសកលស្តីពីស្ត្រីបានបើកធ្វើដោយជោគជ័យ ។ កំពង់ផែ ពាណិជ្ជកម្មសេរីហៃណានបានចាប់ដំណើរការនូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូល ។ ដើម្បីឆ្លើយតបបម្រែបម្រួលអាកាសធាតុឱ្យបានល្អ ប្រទេសចិនបានប្រកាសពីការរួមចំណែកដោយម្ចាស់ការជុំថ្មី។ បន្ទាប់ពី «គំនិតផ្តួចផ្តើមសកលចំនួន៣» ខ្ញុំបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែប្រកបដោយយុត្តិធម៌និងសមហេតុផល ។ ពិភពលោកបច្ចុប្បន្នមានការប្រែប្រួលយ៉ាងស្មុគស្មាញ តំបន់មួយចំនួននៅតែមានសង្គ្រាមដដែល ។ ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ហើយរីករាយធ្វើការជាមួយប្រទេសនានាដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក និងជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ។
មុននេះមិនជាយូរប៉ុន្មាន ខ្ញុំបានចូលរួមពិធីបើកការប្រកួតកីឡាជាតិចិន ។ ខេត្តក្វាងទុង ហុងកុងនិងម៉ាកាវបានរួមសហការគ្នាដើម្បីរៀបចំព្រឹត្តិការណ៍កីឡានេះយ៉ាងជោគជ័យ ពិតជារឿងគួរឱ្យរីករាយ ។ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង ពីរ»ដោយម៉ឺងម៉ាត់មិនងាករេ គាំទ្រហុងកុងនិងម៉ាកាវឱ្យចូលរួមក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ដើម្បីរក្សាភាពរុងរឿងនិងស្ថិរភាពយូរអង្វែង។ ជនរួមជាតិនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានសាច់ឈាមតែមួយ និន្នាការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមប្រទេសជាតិ គឺមិនអាចរារាំងបានជាដាច់ខាត ។
គណៈបក្សទទួលបានវឌ្ឍនភាព ទើបប្រទេសជាតិទទួលបានការអភិវឌ្ឍ ។ យើងបានអនុវត្តយ៉ាងស៊ីជម្រៅនូវការអប់រំនិងរៀនសូត្រពីស្មារតីនៃបទប្បញ្ញតិ ៨ មាត្រានៃមជ្ឈិមបក្ស ដើម្បីគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ជំរុញស្វ័យបដិវត្ត ឥរិយាបថក្នុងបក្សនិងរដ្ឋបន្តវិវឌ្ឍទៅរកនិន្នាការល្អ ។ ត្រូវប្រកាន់ខ្ជាប់បំណងដើមនិងបេសកកម្ម ខិតខំជំរុញការអភិវឌ្ឍជានិរន្តរភាពរបស់បក្ស មិនឱ្យប្រជាជនខកបំណង ។
ឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី ១៥ ។ អ្នកដែលចង់បានភាពជោគជ័យក្នុងកិច្ចការអ្វីៗត្រូវតែមានផែនការជាមុន ហើយរាល់ជំហាននីមួយៗត្រូវដើរតាមគោលដៅ ដែលបានគ្រោងទុក ។ យើងត្រូវផ្តោតលើគោលដៅនិងភារកិច្ច ពង្រឹងជំនឿចិត្ត តស៊ូព្យាយាមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងប្រាកដប្រជា ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការបើកទូលាយគ្រប់ជ្រុងជ្រោយ ជំរុញវិបុលភាពសម្រាប់ទាំងអស់គ្នា បន្តចារទំព័រថ្មីនៃអច្ឆរិយចិន ។
ការស្វែងរកសុបិនទោះមានចម្ងាយឆ្ងាយយ៉ាងណាក្តី ក៏ត្រូវបោះជំហានទៅមុខ ។ យើង ត្រូវមានភាពក្លាហាន មានកម្លាំងរស់រវើកនិងខិតខំបំពេញភារកិច្ចដូចសេះដែលបំផាយទៅ មុខ នាំគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានក្តីសុបិននិងសុភមង្គលរបស់យើង ធ្វើឱ្យចក្ខុវិស័យដ៏អស្ចារ្យក្លាយជាការពិតដ៏ល្អបវរ ។
ពន្លឺថ្ងៃនៃឆ្នាំថ្មីឆ្នាំសកលជិតនឹងរះឡើងហើយ សូមប្រសិទ្ធពរប្រទេសជាតិមានការអភិវឌ្ឍដ៏អស្ចារ្យ ប្រជាជនមានជីវភាពធូរធា ។ ជូនពរអ្នកទាំងអស់គ្នាមានសិរីមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច អ្វីៗអាចសម្រេចបានដូចក្តីប្រាថ្នា !

អត្ថបទដែលជាប់ទាក់ទង