គណៈកម្មការទី៩ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីធានាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ប្រតិបត្តិការអាកាសចរណ៍ស៊ីវិល ជំរុញការភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយចរីភាព កាលានុវត្តភាពវិនិយោគ ការប្រកួតប្រជែង និងរួមចំណែកការពារបរិស្ថាន ព្រមទាំងលើកកម្ពស់ផលប្រយោជន៍សមស្របរបស់អ្នកប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

