រថយន្តរបស់ ឯកឧត្ដមបណ្ឌិត សុខ ទូច ត្រូវជនមិនស្គាល់មុខវាយបំបែកកញ្ចក់
ភ្នំពេញ៖ រថយន្តរបស់ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានជនមិនស្គាល់មុខ វាយកម្ទេចកញ្ចក់ចំហៀង បណ្តាលឲ្យរងការខូចខាតអស់មួយផ្ទាំង។
តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសុខ ទូច កាលពីយប់ថ្ងៃទី២ ខែកក្កដាបានសរសេរយ៉ាងដូច្នេះថា “ ចូរអ្នកកុំបំផ្លាញរថយន្តខ្ញុំធ្វើអ្វី ព្រោះនេះជាទ្រព្យសម្បត្តិរបស់រដ្ឋទេ ហើយវាជាមិត្តរបស់ខ្ញុំគ្រប់ពេល”។
តែទោះជាយ៉ាងណាគេពុំបានដឹងថា ការវាយបំបែកកញ្ចក់ឡានរបស់លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងនៅពេលណានោះទេ ព្រោះលោកមិនបានបញ្ចេញកាលបរិច្ឆេតបញ្ជាក់៕