**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម គន់ គីម អញ្ជើញប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅក្រុងសំរោង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះ បងប្អូនជាសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាមកពីក្រុងស្រុកទាំង៥ និងសាខាបក្សមន្ទីរ ប្រមាណ៧០០នាក់បានមកជួបជុំគ្នា ដើម្បីប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅសាលសន្និសីទក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គន់ គីម សមាជិកគណអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ព្រមទាំង លោកឧកញ៉ា លោកជំទាវ និងអស់លោក លោកស្រី ជាសមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលសមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង សង្កាត់ សាខាបក្សមន្ទីរចូលរួមយ៉ាងច្រើនកុះករផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោក ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្តបានធ្វើការបញ្ជាក់ថា ការរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ចំពោះគណបក្សដែលជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិមាតុភូមិ និងប្រជាជន ។
លោកក៏បានគូសបញ្ជាក់ពីការពង្រឹង ពង្រីកនូវរចនាសម្ព័ន្ធខ្សែរយៈអង្គការចាត់តាំង និងកសាងសមាជិក គណបក្សខេត្តឧត្តរមានជ័យ ព្រមទាំងបានលើកឡើងពីការធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាព សុវត្ថិភាព ជូនសាធារណជនទូទៅ និងភ្ញៀវទេសចរជាតិ អន្តរជាតិ និងបង្កលក្ខណៈងាយស្រួលក្នុងការបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋមានលទ្ធភាពប្រកបធ្វើអាជីវកម្មបានធ្វើឲ្យសេដ្ឋកិច្ចគ្រួសារមានភាពប្រសើរឡើងព្រមមានកិច្ចអភិវឌ្ឍន៍របស់ខេត្តលើគ្រប់វិស័យទៀតផង ។

ក្នុងនោះឯកឧត្តម គន់ គីម ក៏បានអាននូវសន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានថ្លែងក្នុងពិធីមិទ្ទិញខួបលើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលមានខ្លឹមសារបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលដើមឡើយ ជាគណបក្សប្រជាជនបដិវត្តខ្មែរ បង្កើតឡើង ដើម្បីផលប្រយោជន៍របស់ប្រជាជន ហើយមកដល់ថ្ងៃនេះមានអាយុកាល៧១ឆ្នាំហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជារំដោះជាតិឲ្យរួចផុតពីពួកអាណានិគមចក្រពត្តិ និយម និងបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា រយៈពេលជាង៤៣ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧មករា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ ។ ដើម្បីថែរក្សាការពាររាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស និងដណ្តើមជោគជ័យធំៗក្នុងការកសាង អភិវឌ្ឍមាតុភូមិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញអនុវត្តយុទ្ធសាស្ត្រចតុកោណឲ្យមានប្រសិទ្ធភាព ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាព្រមទាំងពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ក្នុងសាលិខិតក៏បានលើកពីប្រវត្តិនៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺជាប្រវត្តិនៃការដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយ នៅគ្រប់ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្រនៅលើមាគ៌ានយោបាយ ដែលមានគោលដៅច្បាស់លាស់មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ ។


ឆ្លងតាមជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញថា ប្រជាជនកម្ពុជាត្រូវការចាំបាច់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពប្រជាជន និងបន្តកែទម្រង់លើគ្រប់វិស័យតទៅមុខទៀត ។

ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់មន្ត្រី និងសមាជិកសមាជិកាគ្រប់រូប សូមលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបន្តចូលរួមសកម្មភាពក្នុងការកសាងសមាជិកគណបក្សឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់ សមត្ថភាពដឹកនាំរបស់បក្សឲ្យសម្រេចបានសមទ្ធិផលធំៗ ព្រមទាំងប្រជាពលរដ្ឋទាំងអស់រួមសាមគ្គីគ្នាជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាលក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើម្បីសង្គមជាតិខ្មែរទាំងមូល ព្រមទាំងរក្សាខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីភាព ធ្វើតែអំពើល្អ និងជៀសវាងនូវរាល់ទង្វើមិនត្រឹមត្រូវ ដោយបំពានលើគោលការណ៍គណបក្សច្បាប់រដ្ឋដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង