ឯកឧត្ដម នួន ផារ័ត្ន ចែករំលែកបទពិសោធន៍ ពីគោលនយោបាយនគរូបនីយកម្ម ទីក្រុងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ក្នុងសន្និសីទទីក្រុង «COP des Villes»
ភ្នំពេញ ៖ ដោយទទួលបានការចាត់តាំងពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១ កក្កដា ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចូលរួមចែករំលែក បទពិសោធន៍របស់រាជធានីភ្នំពេញ ស្តីពីគោលនយោបាយនគរូបនីយកម្មទីក្រុងឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុ នៅក្នុងសន្និសីទទីក្រុង «COP des Villes» ដែលការផ្តួចផ្តើមគំនិតរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងទីក្រុងប៉ារីស។
សន្និសីទទីក្រុង « COP des Villes » ទទួលបានកិត្តិយសដោយមាន ការអញ្ជើញបើកជាផ្លូវការដោយឯកឧត្តម Tiémoko Meyliet Koné អនុប្រធានាធិបតីនៃប្រទេសកូតឌីវ័រ (Côte d’Ivoire) ផងដែរ ៕