**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃរាជបណ្ឌិត្យសភាកម្ពុជា និងប្រធាន អនុប្រធាន ទីប្រឹក្សា សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនាពេលព្រឹកនេះ ក៏ជាការជួបគ្នាក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមគ្នាត្រួតពិនិត្យវឌ្ឍនភាពការងារ ភាពខ្វះចន្លោះ និងបញ្ហាប្រឈម ព្រមទាំងការគិតគូរអំពីទិសដៅនិងក្របខ័ណ្ឌការងារទៅថ្ងៃមុខស្របតាមបេសកកម្មរបស់ខ្លួន ដោយម្ខាងអភិរក្សគុណតម្លៃនៃភាសានិងអក្សរសាស្រ្តខ្មែរ ដែលជាសមាសភាពស្នូលដ៏សំខាន់នៃអត្តសញ្ញាណជាតិ និងជាដួងព្រលឹងរបស់ជាតិយើង និងម្ខាងទៀតអភិវឌ្ឍការប្រើភាសានិងអក្សរខ្មែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ និងអាចតាមទាន់ការវិវត្តនៃសកលលោកផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តលើកឡើងថា ភាសាមិនត្រឹមតែជាយាន ឬឧបករណ៍ក្នុងការស្វែងរកចំណេះដឹងប៉ុណ្ណោះទេ តែក៏បម្រើឱ្យទំនាក់ទំនងរវាងមនុស្ស និងការធ្វើសមាហរណកម្មជាមួយភាសាអន្តរជាតិ ព្រមទាំងបម្រើឱ្យការវិវត្តសង្គម-សេដ្ឋកិច្ចជាតិទាំងមូលថែមទៀត។ ដូចនេះ ការអភិរក្សនិងអភិវឌ្ឍភាសានិងអក្សរខ្មែរ កាន់តែសំខាន់ និងមានចរិតយុទ្ធសាស្រ្ត ពិសេសក្នុងបរិការណ៍បច្ចុប្បន្នដែលប្រទេសជាតិយើងកំពុងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ព្រោះនេះជាផ្នែកមួយនៃការពង្រឹង និងការកសាងជាតិ ក្នុងក្របខ័ណ្ឌពង្រឹងអត្តសញ្ញាណជាតិ ដែលជាគុណតម្លៃមួយសំខាន់ណាស់ សម្រាប់បង្រួបបង្រួមជាតិ ឯកភាពជាតិ និងការការពារជាតិឱ្យកាន់តែរឹងមាំ និងជាមូលដ្ឋានដ៏រឹងមាំមិនអាចខ្វះបានសម្រាប់បម្រើឱ្យការអភិវឌ្ឍជាតិទៅថ្ងៃមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធាន អនុប្រធាន ទីប្រឹក្សា សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរទាំងអស់ ដែលបានខិតខំបំពេញការងារដោយបេះដូង មនសិការវិជ្ជាជីវៈ និងការស្រលាញ់ជាតិ រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើន ពិសេសវចនានុក្រមខ្មែរឆ្នាំ២០២២ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើទាំងជាសៀវភៅ និងជាទម្រង់ឌីជីថល កាលពីឆ្នាំ២០២៣ និងការបង្កើតនិងអនុម័តវាក្យសព្ទថ្មី ព្រមទាំងការស្រាវជ្រាវនិងបោះពុម្ពផ្សាយសទ្ទានុក្រម និងព្រឹត្តិបត្រសំខាន់ៗមួយចំនួនទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធការកំណត់គោលដៅអាទិភាពការងារ និងការពង្រឹងរបៀបរបបការងារ និងអភិក្រមការងារ ដើម្បីបង្កើនល្បឿន ប្រសិទ្ធភាព និងលទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរបន្ថែមទៀត ស្របតាមបេសកកម្ម និងតួនាទីភារកិច្ចរបស់ខ្លួន ពិសេសពាក់ព័ន្ធនឹងការបង្កើតពាក្យថ្មី ការខ្ចីពាក្យ និងគោលការណ៍ក្នុងការប្រើភាសា ទាំងក្នុងន័យអភិរក្ស និងអភិវឌ្ឍទន្ទឹមគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា ពិតណាស់យើងត្រូវតែអភិរក្ស ប៉ុន្តែមិនមែនអភិរក្សងាប់ក្រឡាទេ ពោលគឺអភិរក្សដើម្បីរក្សាអត្តសញ្ញាណជាតិ ហើយក៏ដើម្បីការរីកចម្រើនយូរអង្វែង ព្រមទាំងដើម្បីដោះស្រាយបញ្ហាសង្គមជាតិ និងបម្រើឱ្យតម្រូវការនៃការអភិវឌ្ឍ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីភាសាខ្មែរ ដើម្បីបន្តលើកស្ទួយភាសានិងអក្សរខ្មែរ និងការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្មភាសា ព្រោះការអភិវឌ្ឍភាសា មិនអាចមើលរំលងពីឥទ្ធិពលនៃបច្ចេកវិទ្យាដែលកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័សនោះទេ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់នូវដំណោះស្រាយជាក់ស្តែងមួយចំនួនចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងរចនាសម័្ពន្ធគ្រប់គ្រង ថវិកា និងធនធានមនុស្ស ដើម្បីញុំាងឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរ ពិសេសគណៈកម្មការជំនាញទាំង១៧ អាចដំណើរការដោយរលូន និងបំពេញមុខងាររបស់ខ្លួនបានល្អ តាមរយៈការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តថវិកា ផែនការការងារ និងការរៀបចំកែសម្រួលរចនាសម្ព័ន្ធមួយចំនួនឡើងវិញ ទាំងក្នុងក្របខ័ណ្ឌក្រុមប្រឹក្សា និងលេខាធិការដ្ឋាន ព្រមទាំងការកៀរគរមូលធនបញ្ញាពីខាងក្រៅបន្ថែមទៀត ពិសេសពីក្នុងចំណោមព្រះសង្ឃ៕

អត្ថបទដែលជាប់ទាក់ទង