ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍ អ.ស.ប.

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកស្រី កានី វីជណារ៉ាចា (Kanni Wignaraja) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) និងជានាយិកាការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (RBAP) នៃកម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។

