**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

រដ្ឋបាលខេត្តព្រះសីហនុ ណែនាំម្ចាស់ក្រុមហ៊ុនផលិតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានលិខិតអនុញ្ញាត និងមានភ្ជាប់និមិត្តសញ្ញាឆ្នោតអនឡាញ QR Code ឬវេបសាយខុសច្បាប់

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានណែនាំម្ចាស់ក្រុមហ៊ុនផលិតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានលិខិតអនុញ្ញាត និងមានភ្ជាប់និមិត្តសញ្ញាឆ្នោតអនឡាញ QR Code ឬវេបសាយខុសច្បាប់។

កិច្ចប្រជុំស្ដីពីលទ្ធផលពិនិត្យ និងណែនាំដល់ម្ចាស់ក្រុមហ៊ុននេះបានធ្វើឡើងដឹកនាំដោយលោក ពេជ្រ ខៅដាង នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ មានការចូលរួមពីសំណាក់ លោកស្រីប្រធានច្រក លោក-លោកស្រីអនុប្រធានមន្ទីរអង្គភាពពាក់ពន្ឋ័ តំណា ងរដ្ឋបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនផលិតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មមានម្ចាស់ជាជនជាតិខ្មែរនិងចិន។

នាយករងរដ្ឋបាលខេត្ត បានឲ្យដឹងថា កិច្ចកាងារនេះបានធ្វើឡើងបន្ទាប់ពីទទួលបានសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ កន្លងទៅរដ្ឋបាលខេត្តព្រះសីហនុ បានចាត់ក្រុមការងារខេត្ត និងក្រុង ចុះត្រួតពិនិត្យណែនាំដល់ម្ចាស់ក្រុមហ៊ុនផលិតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានលិខិតអនុញ្ញាត និងមានភ្ជាប់និមិត្តសញ្ញាឆ្នោតអនឡាញ QR Code ឬវេបសាយ ចាប់តាំងពីថ្ងៃទី១ វិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

លទ្ធផលនៃកិច្ចប្រជុំនាពេលនេះ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យនិងណែនាំទីតាំងលើកស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានលិខិតអនុញ្ញាត និងស្ថិតនៅលើចំណីផ្លូវចំនួន ១៣លើក ស្មើនឹង ៦៨ទីតាំង មានចំនួន ១១៦ស្លាក ព្រមទាំងមានវិធានការ និងណែនាំដល់ម្ចាស់ទីតាំងឲ្យរុះរើស្លាកចេញដោយខ្លួនឯងចំនួន ៣១ស្លាក កែតម្រូវស្លាក និងស្នើសុំលិខិតអនុញ្ញាតចំនួន៤១ស្លាក រុះរើស្លាកដែលដាក់តាំងនៅលើចំណី ផ្លូវសាធារណៈចំនួន ៤៤ស្លាក។ក្រៅពីនេះក្រុមការងាររដ្ឋបាលក្រុងក៏បានចុះត្រួតពិនិត្យនិងណែនាំទីតាំងផលិតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ចំនួន ៥ទីតាំងទៀត។

ដើម្បីអនុវត្តនសារាចរណែនាំលេខ ០៧២សណន របស់ក្រសួងមហាផ្ទៃ អោយមានប្រសិទ្ធភាពល្អបន្ថែមទៀត លោក ពេជ្រ ខៅដាង ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុបានណែនាំ លោកស្រីប្រធានច្រក អនុប្រធានមន្ទីរអង្គភាព ពាក់ពន្ឋ័ រដ្ឋបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនផលិតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មមានម្ចាស់ជាខ្មែរនិងចិន ត្រូវចូលរួមជាមួយរដ្ឋបាលខេត្តអនុវត្តសារាចរណែនាំរបស់ក្រសួងមហាផ្ទៃអោយបានសម្រេចជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង