**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​

ឯកឧត្តម ឡាំ ហេងហួត ដឹកនាំកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមិថុនា និងទិសដៅអនុវត្តបន្ត ខែកក្កដា

ភ្នំពេញ៖ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាន គ.ជ.គ.ម. និងជាអគ្គលេខាធិការ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមិថុនា និងទិសដៅអនុវត្តបន្ត ខែកក្កដា ឆ្នាំ២០២២ និងការងារផ្សេងៗនៅក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម.។

កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, ឯកឧត្តម ទីប្រឹក្សា និងជានាយកកម្មវិធីជាតិ, ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ឡាំ ហេងហួត ក៏បានកោតសរសើរចំពោះគ្រប់នាយកដ្ឋានទាំងអស់ ដែលតែងតែសហការគ្នាលើការងារផ្សេងៗកន្លងមក ជាពិសេសការងារបូកសរុប និងរៀបចំរបាយការណ៍ពង្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមិថុនា ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត ខែកក្កដា ឆ្នាំ២០២២ ក្នុងគោលបំណងពិនិត្យ និងប្រមូលធាតុចូលបន្ថែមពីគ្រប់នាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ដើម្បីកែសម្រួលដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។

ក្នុងនោះដែរ ឯកឧត្តម ឡាំ ហេងហួត ក៏បានលើកឡើងអំពីវឌ្ឍនភាពក្នុងការងាររៀបចំនូវ «ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០២២» ដើម្បីឱ្យក្រុមការងារបច្ចេកទេសរៀបចំកែសម្រួលឱ្យបានឆាប់រហ័សក្នុងការដាក់ចេញផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា។

បន្ថែមពីនេះទៀត ឯកឧត្តមបានឱ្យក្រុមការងាររៀបចំ «វេទិកាជាតិស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលថ្នាក់ដឹកនាំបានប្រគល់ភារកិច្ចជូន សហការគ្នាធ្វើការងារតាមតួនាទីរៀងៗខ្លួនឱ្យបានល្អប្រសើរ និងធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន។

ឯកឧត្តម ឡាំ ហេងហួត បានណែនាំបន្ថែមលើការងារទូទៅនៅក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ទាក់ទងនឹងការពង្រឹងនូវវិន័យការងារសម្រាប់មន្ត្រីក្នុងអគ្គលេខាធិការដ្ឋាន និងរៀបចំនូវបញ្ជីវត្តមានសម្រាប់មន្ត្រីដែលមកបំពេញ ការងារប្រចាំថ្ងៃ ព្រមទាំងណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការបំពេញការងារដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជូនដល់អង្គភាព៕

អត្ថបទដែលជាប់ទាក់ទង