ប្រមុខរដ្ឋស្តីទី ថ្វាយសារលិខិតអបអរសាទរ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសដ៏វិសេសវិសាល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្លាយជាសមាជិកសមាគត នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសារលិខិតអបអរសាទរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្លាយជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។
