**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ

កម្ពុជា-អូស្រ្តាលី បានធ្វេីការផ្លាស់ប្តូរវឌ្ឍនភាពការងារគ្រប់គ្រងអន្តោប្រវេសន៍ និងប្រព័ន្ធត្រួតពិនិត្យច្រកទ្វារព្រំដែន

ភ្នំពេញ៖នាថ្ងៃពុធ ៦កេីត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណ:ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូក្រសួងកិច្ចការផ្ទៃក្នុងអូស្រ្តាលី ដឹកនាំដោយ លោកជំទាវ JODIE BJERREGAARD នាយកទទួលបន្ទុកការងារតំបន់មេគង្គ ចូលរួមវេទិកាអន្តោប្រវេសន៍កម្ពុជា-អូស្រ្តាលីលើក ៩ (9th Australia-Cambodia Immigration Forum) ដែលរៀបចំឡើង នៅខេត្តកោះកុង ។វេទិកានេះដែរ ភាគីទាំងពីរ បានធ្វេីផ្លាស់ប្តូរវឌ្ឍនភាពការងារគ្រប់គ្រងអន្តោប្រវេសន៍ និងប្រព័ន្ធត្រួតពិនិត្យច្រកទ្វារព្រំដែន។

ក្នុងនោះដែរ ក៏មានផ្លាស់ប្ដូរ នូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍លើការងារទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងការផ្តល់កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាជំនាញរបស់មន្រ្តីអន្តោប្រវេសន៍។

ជាមួយគ្នានេះដែរ​ ភាគីទាំងពីរបានពិភាក្សា លេីការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្ស ព្រមទាំងការប្រឆាំងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មេីសផ្សេងៗនៅតាមច្រកទ្វារព្រំដែន។

ភាគីទាំងពីរក៏បានការពិភាក្សាអំពីគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញថ្មី (Detention Center) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានលក្ខណ:សមស្រប ឆ្លើយតបនឹងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពរបស់ជនបរទេស ។

ភាគីទាំងពីរបន្តពិភាក្សាអំពីគម្រោងផ្តល់ជំនួយគាំទ្រផ្នែកបណ្តុះបណ្តាលជំនាញដល់មន្រ្តីច្រកទ្វារ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស និងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការបណ្តុះបណ្តាលភាសាអង់គ្លេស ។

ភាគីអស្ត្រាលី ក៏បានគាំទ្រ ក្នុងការបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាលអន្តោប្រវេសន៍អាស៊ាននៅកម្ពុជា (ASEAN Immigration Training Center) ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីអន្តោប្រវេសន៍តាមរយ:ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញដល់មន្រ្តីអន្តោប្រវេសន៍នៃប្រទេសជាសមាជិកអាស៊ាន ។

អត្ថបទដែលជាប់ទាក់ទង