ឧត្តមសេនីយ៍ឯក ទូច ពលៈ ចាត់តំណាងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសពមន្រ្តីចូលនិវត្តន៍
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានចាត់លោកឧត្តមសេនីយ៍ទោ ហ៊ួរ មិថុនា អនុប្រធាននាយកដ្ឋាន ដឹកនាំនាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីក្រោមឱវាទ ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) ជូនគ្រួសារសព លោកឧត្តមសេនីយ៍ត្រី តិប គុម មន្ត្រីចូលនិវត្តន៍ ឆ្នាំ២០១៤ (ដែលទទួលមរណៈភាព កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយរោគាពាធ) នៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ៕