**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលខេត្តកំពង់ចាម ណែនាំ ដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវគ្រប់គ្រងឱ្យបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីឈានទៅកសាងសំណុំរឿង បញ្ចូនទៅតុលាការ

កំពង់ចាម ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរឃុំ សង្កាត់ និងមន្រ្តីនគរបាលបុស្តិ៍ ត្រូវគ្រប់គ្រងឱ្យបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីឈានទៅកសាងសំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីកុំឱ្យបង្ករបញ្ហាស្មុគ្រស្មាញនៅក្នុងសហគមន៍ ។

ឯកឧត្ដម អ៊ុន ចាន់ដា ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ គោលការណ៍ ផែនការយុទ្ធសាស្រ្តប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន ដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ នៃក្របខណ្ឌក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រោមវត្តមាន លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការ នៃគណៈកម្មាធិការសម្របសម្រួលជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់សមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនកិច្ចសហការឱ្យបានកាន់តែជិតស្និត រវាងខេត្តជាប់ព្រុំប្រទល់ ដើម្បីក្ដាប់ភូមិសាស្រ្តងាយស្រួលក្នុងការឈានទៅបង្រ្កាបបទល្មើសបានទាន់ពេលវេលា។ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការអនុវត្តបទបញ្ជា បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនដែលមានចរិកកាចសាហាវដែលតដៃជាមួយសមត្ថកិច្ច ។ ត្រូវគ្រប់គ្រង និងតាមដានមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារក្នងករណីជួញដូរគ្រឿងញៀនឱ្យបានជាប់ប្រចាំ។

ឯកឧត្តមអភិបាលខេត្ត បានស្នេីដល់មន្រ្តីអនុវត្តច្បាប់ ត្រូវសិក្សាស្វែងយល់ពីបទពិសោធន៍នានា និងនីតិវិធីផ្លូវច្បាប់ ដើម្បីធានាបានក្នុងការបង្រ្កាបបទល្មើស ឬមុខសញ្ញាជនល្មើសដែលភាគច្រើនជាមុខសញ្ញាធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើន និងមានល្បិចកលខ្ពស់។ ត្រូវមានបទពិសោធន៍គ្រប់គ្រាន ដើម្បីទប់ទល់នឹងល្បិចកល របស់ឧក្រិដ្ឋជនជួញដូរ ប្រើប្រាស់ ផ្លាស់ប្តូរតាមគ្រប់រូបភាព ដូចជាផ្ញើគ្រឿងញៀន តាមរថយន្តឈ្នួល និងផ្ញើប្រាក់បានមកពីការជួញដូរតាមរយៈសេវាផ្ទេរប្រាក់ឯកជនជាដើម។ ល ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំឱ្យបន្តអប់រំ ផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋ ក្នុងការចូលរួមផ្តល់ព័ត៌មានអំពីបទល្មើស ដើម្បីឈានទៅបង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន បានទាន់ពេលវេលា ពិសេសឱ្យប្រជាពលរដ្ឋចេះប្រប្រាស់ប្រព័ន្ធ App No Drug ចំពោះមន្រ្តីរាជការគ្រប់រូប ក៏ត្រូវតែមាន App No Drugគ្រប់ៗគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង