ឯកឧត្ដម ស៊ុន ចាន់ថុល អញ្ជើញចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកម្រឹតខ្ពស់ស្តីពី «ការធ្វើឲ្យប្រសើឡើងនូវសុវត្ថិភាពចរាចរសកល» នៅអង្គការសហប្រជាជាតិ
ភ្នំពេញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកម្រឹតខ្ពស់ស្តីពី «ការធ្វើឲ្យប្រសើឡើងនូវសុវត្ថិភាពចរាចរសកល» ដោយបានគូសបញ្ជាក់លើការបញ្ចូលសុវត្ថិភាពចរាចរណ៍ជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅទីស្នាក់ការអង្គការសហប្រជាជាតិ(អ.ស.ប.) ទីក្រុងញូវយ៉ក។
ការអញ្ជើញចូលរួមថ្លែងការណ៍នេះ ដោយមានការសម្របសម្រួលពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប.នៅទីក្រុងញូវយ៉ក៕