កម្ពុជា និងកាណាដា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ាន បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងលោកជំទាវ Ambra Dickie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំអាស៊ាន នៅទីស្តីការក្រសួង។
យោងតាមក្រសួងការបរទេស នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈគ្នាលើទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕

