**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ

ឯកឧត្តម នេត្រ ភក្ត្រា រម្លឹកមន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវក្តាប់ព្រឹត្តិការណ៍ និងចេះសម្រួចមុំព័ត៌មាន ដើម្បីឆ្លើយតបនឹងតម្រូវការមិត្តអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកប្រព័ន្ធផ្សព្វផ្សាយទំនើប

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកបន្ថែមដល់មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវក្តាប់ឱ្យជាប់នូវព្រឹត្តិការណ៍ព័ត៌មានដែលបានកើតឡើង​​ និងត្រូវចេះសម្រួចមុំព័ត៌មាន ឱ្យមានខ្លឹមសារល្អ ដើម្បីឆ្លើយតបនឹងតម្រូវការមិត្តអ្នកអាន មិត្តអ្នកស្តាប់។ ដូច្នេះ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាព។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា​ ជាសេនាធិការចំណុះឱ្យក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានន័យថា ជាសំឡេងរបស់រាជរដ្ឋាភិបាល ជាស្ថាប័ន ឬជាអង្គភាព ដែលធ្វើកិច្ចការងារបម្រើឱ្យរាជរដ្ឋាភិបាលទៅលើផ្នែកព័ត៌មាន ដែលចំណុចនេះយើងត្រូវតោងគិតថា តើការផលិតព័ត៌មានរបស់យើង គឺគ្រាន់តែជាការសរសេរព័ត៌មានដើម្បីគ្រាន់តែសរសេរ ហើយផ្សព្វផ្សាយបែបពិធីការ ឬក៏យើងត្រូវធ្វើយ៉ាងម៉េច។

ការរម្លឹកបន្ថែមបែបនេះរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ស្របពេលដែលអគ្គនាយកដ្ឋានវិទ្យុជាតិ បានរៀបចំវគ្គទម្រង់ទិសលើគុណភាពនៃការសរសេរព័ត៌មាន និងការផលិតមាតិកាព័ត៌មានសម្រាប់អ្នកសរសេរអត្ថបទព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក៏បានពញ្ញាក់ស្មារតីដល់មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន មិនត្រូវសរសេរព័ត៌មានបែបពិធីការ និងមានមានខ្លឹមសារវែងអន្លាយពេកដែលនាំឱ្យមិត្តអ្នកអាន និងមិត្តអ្នកស្តាប់មានធុញទ្រាន់។ ដូច្នេះ ការចេះចាប់មុំព័ត៌មានល្អ គឺជារឿងចាំបាច់បំផុតនៅក្នុងដំណាក់កាលរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបែបទំនើប។

ឯកឧត្តម នេត្រ ភក្ត្រា បានរម្លឹកបន្ថែមយ៉ាងដូច្នេះថា៖ «មុននឹងសរសេរព័ត៌មាន ត្រូវមានមុំ យើងទៅចូលរួមព្រឹត្តិការណ៍អីមួយ យើងបានតែព័ត៌មានមួយគត់ មូលហេតុទី១៖ ទៅយកព័ត៌មានមែន ប៉ុន្តែ ព្យាយាមទៅរកសន្ទរកថា អត់អង្គុយស្តាប់ទេ ចំណុចហ្នឹងខុសមួយ, ទី២៖ ចូលទៅយកព័ត៌មាន ស្តាប់ ប៉ុន្តែ ផ្តោតតែលើប្រធានបទដែលបានចូលរួម។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើគឺការក្តាប់ឱ្យជាប់មុំព័ត៌មាន កាលដែលយើងចាប់ផ្តើមសរសេរព័ត៌មាន គឺត្រូវតែក្តាប់មុំព័ត៌មាន មុំរបស់យើង គឺមុំ ៣៦០ឌឺក្រេ»។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងថា ដើម្បីសរសេរព័ត៌មានប្រកបដោយខ្លឹមសារល្អ និងមានការចាប់ អារម្មណ៍ពីសាធារណជន អ្នកសារព័ត៌មានចាំបាច់ត្រូវសម្រួចលើមុំព័ត៌មាននៃព្រឹត្តិការណ៍ដែលកើតឡើង ដោយព្រឹត្តិការណ៍កើតឡើងនឹងមានមុំព័ត៌មានច្រើនឱ្យអ្នកសារព័ត៌មានជ្រើសរើស ហើយការជ្រើសរើសមុំសរសេរព័ត៌មាន គឺត្រូវឈរលើមូលដ្ឋាននៃតម្លៃព័ត៌មាន។ មិនមែនគ្រប់ព័ត៌មានដែលយើងបានឮ បានដឹង និងបានឃើញ សុទ្ធតែមានតម្លៃដែលត្រូវសរសេរជាព័ត៌មាននោះទេ ហើយថា អ្នកសារព័ត៌មានអាជីពបានកំណត់លក្ខខណ្ឌមួយចំនួនដើម្បីសម្រេចថាតើ ព័ត៌មានដែលពួកគេបានឃើញ បានឮ និងបានដឹងនោះ គួរត្រូវសរសេរដើម្បីបោះពុម្ពផ្សាយនៅលើទំព័រសារព័ត៌មានដែរ ឬទេ៕

អត្ថបទដែលជាប់ទាក់ទង