ឯកឧត្ដម សុខ វាសនា អញ្ជើញចូលរួម កិច្ចប្រជុំស្ដាប់របាយការណ៍លទ្ធផលនៃការអនុវត្តការងាររបស់ក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេស

ភ្នំពេញ÷នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួម កិច្ចប្រជុំស្ដាប់របាយការណ៍លទ្ធផលនៃការអនុវត្តការងាររបស់ក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសនៅតាមរាជធានី ខេត្ត ប្រចាំខែតុលា ឆ្នាំ២០២៥ ផែនការលេខ ០០៣ ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការត្រួតពិនិត្យ វត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

