ក្រុមហ៊ុនប្រេងធំលេខពីររបស់រុស្ស៉ី Lukoil ប្រកាសលក់ទ្រព្យសកម្មរបស់ខ្លូននៅបរទេស ដោយសារតែទណ្ឌកម្មជុំវិញសង្រ្គាមនៅអ៊ុយក្រែន

មូស្គូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ ២០២៥ នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុនប្រេងធំលេខពីររបស់រុស្ស៉ី Lukoil បានប្រកាសលក់ទ្រព្យសកម្មរបស់ខ្លូននៅបរទេស ដោយសារតែទណ្ឌកម្មជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលសហរដ្ឋអាមេរិកដាក់ចេញកាលពីសប្តាហ៍មុន។
នៅក្នុងសេចក្តីប្រកាស Lukoil បញ្ជាក់ថា « ការលក់ ទ្រព្យសកម្ម ធ្វើឡើង ក្រោម អាជ្ញាប័ណ្ណ បិទ ប្រតិបត្តិការ របស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃសហរដ្ឋអាមេរិក។ ប្រសិនបើ ចាំបាច់ ក្រុមហ៊ុន ក៏មាន គម្រោង ដាក់ពាក្យ ស្នើសុំបន្ត អាជ្ញាប័ណ្ណ ដើម្បី ធានាប្រតិបត្តិការ ដោយគ្មានការរំខាន ចំពោះ ទ្រព្យសកម្ម នៅបរទេសដ៏ទៃទៀតរបស់ខ្លួនផងដែរ» ។
ក្រុមហ៊ុនមិនបានបញ្ជាកអំពីប្រភេទទ្រព្យសកម្មដែលដាក់លក់នេះទេ ប៉ុន្តែថាការពិចារណា លើ ការដេញថ្លៃ ពី អ្នកទិញធំៗ បាន ចាប់ផ្តើម ហើយ ។ Lukoil ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងមូស្គូ បានរួមចំណែកប្រហែល ២ភាគរយ នៃទិន្នផលប្រេងពិភពលោក។ ឈ្មោះក្រុមហ៊ុននេះបានមកពីទីក្រុងប្រេងចំនួន ៣នៃតំបន់រុករកប្រេងភាគខាងលិចតំបន់ស៉ីបេរី ប្រទេសរុស្ស៉ី គឺ Langepas, Urai និង Kogalym។
គួរបញ្ជាក់ថា ការប្រកាសលក់ទ្រព្យសម្បត្តិដោយក្រុមហ៊ុនរុស្ស៉ីនាពេលនេះ សបញ្ជាក់ពីផលវិបាកមិនធ្លាប់មាន គិតចាប់តាំងពីមានការទណ្ឌកម្មរបស់លោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕

