**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត

ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស

ភ្នំពេញ÷ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ដែលស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរកឃើញល្មើសច្បាប់បរិស្ថាន ដោយបានយកសំរាម សំណល់រឹងឧស្សាហកម្ម (សំបកនិងគ្រាប់ស្វាយ) ទៅចាក់ចោលនៅទីតាំងដីវាល និងដីស្រែ មួយកន្លែង ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអធិកាកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានចុះពិនិត្យលើទីតាំងផ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd បានប្រព្រឹត្តផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យបរិស្ថាន ដោយសារក្រុមហ៊ុនបានដឹកជញ្ជូន និងការទុកដាក់សំណល់រឹងឧស្សាហកម្ម ចុងក្រោយរបស់ក្រុមហ៊ុន ចាក់ចោលផ្តេសផ្តាស ពុំមែនជាទីលានទុកដាក់សំរាម សំណល់រឹងត្រឹមត្រូវ។ លើសពីនេះ ក្រុមហ៊ុន មិនបានអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន ដូចមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA ដំបូង និងមិនបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន។

ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនអនុវត្តការពិន័យអន្តរការណ៍ លើករណីបានយកសំណល់រឹង ឧស្សាហកម្ម ទៅចោលលើទីតាំង ដែលពុំមានការអនុញ្ញាតត្រឹមត្រូវ (អនុលោមតាមមាត្រា២៣៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ) និងមិនបានអនុវត្តតាម ផែនការគ្រប់គ្រងបរិស្ថាន ដូចមានចែងក្នុងរបាយការណ៍ EIA ដំបូង (អនុលោមមាត្រា៦៩៤នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០)។ លើសពីនេះក្រុមហ៊ុន មិនបានបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន (អនុលោមមាត្រា៦៩៤នៃក្រមបរិស្ថាន និងប្រកាសអន្តរក្រសួងលេខ ១០៧០)។

លើសពីនេះ ក្រសួងបរិស្ថានបានចាត់វិធានការតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់ការដឹកសំណល់រឹង (គ្រាប់និងសំបកស្វាយ) ទៅចោលនៅទីតាំងដី ខាងលើជាបន្តទៀត ទោះក្នុងរូបភាពបែបណាក៏ដោយ និងត្រូវធ្វើការប្រមូល និងសម្អាតសំណល់រឹង (គ្រាប់និងសំបកស្ចាយ) ដែលបានយកទៅចាក់ចោលក្នុងទីតាំងដីរបស់ខ្លួន ចេញឲ្យអស់នៅមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង