វិមានក្រឹមឡាំង៖ វាជារឿងមិនត្រឹមត្រូវទេក្នុងការនិយាយថា ជំនួបរវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ ត្រូវបានលុបចោល

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃអាទិត្យថា វាជារឿងមិនត្រឹមត្រូវទេក្នុងការនិយាយថា ជំនួបរវាងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានលុបចោល ដោយបានបន្ថែមថា កិច្ចប្រជុំនេះត្រូវការការរៀបចំជាមុនសិន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា «ប្រធានាធិបតីមិនអាចជួបគ្នា គ្រាន់តែជួបគ្នានោះទេ។ ហើយនេះជាមូលហេតុដែលពួកគេបានណែនាំ (រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ) ឱ្យរៀបចំដំណើរការនេះ ដែលជាដំណើរការមួយដ៏ស្មុគស្មាញ»។
គួរបញ្ជាក់ថា លោក ប៉េស្កូវ ក៏បានធ្វើអត្ថាធិប្បាយផងដែរលើទណ្ឌកម្មដែលសហរដ្ឋអាមេរិកដាក់លើក្រុមហ៊ុនប្រេងរុស្ស៉ី ដោយបានហៅវាថាជា វិមានក្រឹមឡាំង៖ ការនិយាយថាជំនួប ពូទីន-ត្រាំ ត្រូវបានលុបចោល គឺជា «រឿងមិនត្រឹមត្រូវ»។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា រុស្ស៉ីនៅតែស្វែងរកការបង្កើតទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស រួមទាំងសហរដ្ឋអាមេរិកផងដែរ៕
