**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន៖ អាហ្គានីស្ថានចង់បានសន្តិភាព ប៉ុន្តែប្រសិនបើការចរចាកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្តុងប៊ុលបរាជ័យនោះនឹងមានន័យថា សង្គ្រាមបើកចំហ

អ៊ីស្លាម៉ាបាដ៖ លោក ខាវ៉ាចា មូហាំម៉ាត់ អាស៊ីហ្វ (Khawaja Muhammad Asif) រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន បានលើកឡើងកាលពីថ្ងៃទី២៥តុលាថា លោកជឿជាក់ថា អាហ្គានីស្ថានចង់បានសន្តិភាព ប៉ុន្តែប្រសិនបើការចរចាកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្តុងប៊ុលបរាជ័យ នោះនឹងមានន័យថា សង្គ្រាមបើកចំហ ប៉ុន្មានថ្ងៃបន្ទាប់ពីភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវនៅតាមព្រំដែន។

ការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានចាប់ផ្តើមនៅថ្ងទី២៥តុលា ហើយត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃអាទិត្យទី២៦តុលានេះ គឺជាសញ្ញានៃការប៉ុនប៉ងចុងក្រោយបំផុតរបស់ប៉ាគីស្ថាន និងអាហ្គានីស្ថាន ដើម្បីការពារការកើតឡើងវិញនៃអំពើហិង្សា បន្ទាប់ពីការប្រយុទ្ធគ្នានៅតាមព្រំដែនដ៏សាហាវបំផុត ចាប់តាំងពីការដណ្តើមយករដ្ឋធានីកាប៊ុលរបស់តាលីបង់ក្នុងឆ្នាំ២០២១។ ការចរចានេះមានបំណងបង្កើតយន្តការមួយ ដើម្បីអនុវត្តបទឈប់បាញ់នៅទីក្រុងដូហារយៈពេលវែង។

លោកបាននិយាយថា មិនមានឧប្បត្តិហេតុណាមួយកើតឡើង ក្នុងរយៈពេល៤ទៅ៥ថ្ងៃនេះទេ ពោលចាប់តាំងពីប្រទេសជិតខាងទាំងពីរព្រមព្រៀងគ្នា ហើយភាគីទាំងពីរកំពុងគោរពតាមបទឈប់បាញ់។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«យើងមានជម្រើស ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងទេ យើងមានសង្គ្រាមបើកចំហជាមួយពួកគេ។ ប៉ុន្តែខ្ញុំបានឃើញថា ពួកគេចង់បានសន្តិភាព»។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅដើមខែនេះ បន្ទាប់ពីរដ្ឋធានីអ៊ីស្លាម៉ាបាដបានទាមទារឱ្យក្រុមតាលីបង់ទប់ស្កាត់ក្រុមសកម្មប្រយុទ្ធ ដែលខ្លួននិយាយថាកំពុងវាយប្រហារប្រទេសប៉ាគីស្ថានពីកន្លែងលាក់ខ្លួន នៅក្នុងប្រទេសអាហ្គានីស្ថាន។

ប្រទេសប៉ាគីស្ថាន បានបើកការវាយប្រហារតាមអាកាសឆ្លងកាត់ព្រំដែន ហើយភាគីទាំងពីរបានបាញ់ប្រហារគ្នាយ៉ាងខ្លាំង ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងជំរុញឱ្យមានការបិទច្រកឆ្លងកាត់សំខាន់ៗ។ រដ្ឋធានីអ៊ីស្លាម៉ាបាដចោទប្រកាន់រដ្ឋធានីកាប៊ុលថា បានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធដែលវាយប្រហារកងកម្លាំងប៉ាគីស្ថាន៕

អត្ថបទដែលជាប់ទាក់ទង