**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ

ចិនវាយតម្លៃខ្ពស់ចំពោះកម្ពុជាលើកិច្ចសហការ រួមទាំងការតាមចាប់ឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិននៅកម្ពុជា

ចិន៖ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា ចិនបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាលើកិច្ចសហការ រួមទាំងការតាមចាប់ឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិននៅកម្ពុជា។

ការបញ្ជាក់បែបនេះ ក្នុងឱកាសចូលរួមកិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន លើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន ជាមួយភាគីចិនដឹកនាំដោយលោក វេ ស៊ាវយុន (Wei XiaoJun) អគ្គលេខាធិការប្រតិបត្តិ នៃគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគ្រឿងញៀន ក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ផ្តោតទៅលើកិច្ចពិភាក្សាការងារសំខាន់ចំនួន៤ រួមមាន៖
១៖ ស្ថានភាព និងនិន្នាការគ្រឿងញៀនក្នុងប្រទេសចិន-កម្ពុជា និងក្នុងតំបន់
២៖ ការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការស្តីពីករណីគ្រឿងញៀន និងការតាមចាប់ជនជាតិចិនដែលរត់គេចខ្លួន
៣៖ ប្រតិបត្តិការសុវត្ថិភាពមេគង្គ
៤៖ ការត្រួតពិនិត្យសារធាតុគីមីផ្សំ។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានជម្រាបជូនថា លោក វេ ស៊ាវយុន (Wei XiaoJun) អគ្គលេខាធិការប្រតិបត្តិ បានថ្លែងដោយវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកម្ពុជា ដែលផ្តល់នូវកិច្ចសហការ ក្នុងមួយឆ្នាំ២០២៤កន្លងមក លើការងារចែករំលែក និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ពិសេសការតាមចាប់ឧក្រិដ្ឋជនគ្រឿងញៀនចិននៅកម្ពុជា។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះថ្នាក់ដឹកនាំនៃប្រទេសចិន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន (NNCC) ទាំងអស់ និងបានលើកនូវសំណូមពរ ដល់ការលើកកម្ពស់ និងពង្រឹងសមត្ថភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ដើម្បីផលប្រយោជន៍រួម នៃប្រទេសយើងទាំងពីរក៏ដូចតំបន់ទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង