ប្រមុខចារកម្មរុស្ស៉ី៖ ពិភពលោកសព្វថ្ងៃកំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខដ៏ផុយស្រួយដែលតម្រូវឱ្យមានឆន្ទៈក្នុងការសម្រុះសម្រួលគ្នា ដើម្បីបញ្ចៀសសង្រ្គាមលោកថ្មីណាមួយផ្ទុះឡើង

Reuters៖ បើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រមុខចារកម្មរុស្ស៉ី SVR លោក Sergei Naryshkin បាននិយាយថាពិភពលោកសព្វថ្ងៃកំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខដ៏ផុយស្រួយដែលតម្រូវឱ្យមានឆន្ទៈក្នុងការសម្រុះសម្រួលគ្នាដើម្បី បញ្ចៀសកុំឱ្យសង្រ្គាមលោកថ្មីណាមួយផ្ទុះឡើង។
ការកត់សម្គាល់ខាងលើរបស់លោក Sergei Naryshkin ត្រូវបានស្រង់សម្ដីចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃអង្គារ ទី២១ ខែតុលា។
លោក Naryshkin បានគូសបញ្ជាក់ថា «ពិភពលោកកំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខដ៏ផុយស្រួយបំផុត ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក ក្នុងបរិបទនៃការប្រែប្រួលសណ្ដាប់ធ្នាប់ពិភពលោក»។
លោកបន្តថាបច្ចុប្បន្ន បណ្ដាប្រទេស មហាអំណាចធំៗរបស់ពិភពលោក កំពុងប្រជែងគ្នាដើម្បីកំណត់ច្បាប់នៃអនាគតសណ្ដាប់ធ្នាប់ពិភពលោក៕
