**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

សហគមន៍អន្តរជាតិផ្តោតក្រសែចក្ខុលើកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០

កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នឹងប្រារព្ធឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាជាសំខាន់អំពី«សំណើស្តីពីការតាក់តែងផែនការ៥ ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន» ( ហៅកាត់ថាផែនការអភិវឌ្ឍន៍៥ ឆ្នាំទី១៥ ) ។ តើផែនការអភិវឌ្ឍន៍៥ ឆ្នាំ ទី១៥ នឹងផ្តោតសំខាន់លើអ្វី?
ជាបឋម យើងមកស្វែងយល់ពីសមិទ្ធផលនៃ«ផែនការអភិវឌ្ឍន៍៥ ឆ្នាំ ទី១៤» ដែលនឹងបិទបញ្ចប់នៅចុងឆ្នាំ២០២៥ នេះជាអាទិ៍៖
គិតចាប់ពីឆ្នាំ១៩៥៥ មក ប្រទេសចិនបានដាក់ចេញផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិរបស់ខ្លួនរៀងរាល់ ៥ឆ្នាំម្តង ដែលត្រូវបានហៅថា«ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ» ។ ឆ្នាំ២០២១-២០២៥ ជាផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ទី១៤ ដែលប្រទេសចិនទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើនក្នុងវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច នវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាដើម ។
ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ គេសង្កេតឃើញថា ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើងជាលំដាប់ពី១១០ ទី្រលានយាន់ប្រាក់ចិន ដល់១៣០ ទ្រីលានយាន់ប្រាក់ចិន និងរហូតដល់១៣៤ ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៤ ដែលបានកើនឡើង២៣.៩% បើប្រៀបធៀបនឹងឆ្នាំ២០២០ គិតជាមធ្យមមានកំណើន៥.៥% ជារៀងរាល់ឆ្នាំ ។
ការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្មជាគន្លឹះសម្រាប់ជំរុញការធ្វើទំនើបកម្មឧស្សាហកម្មបច្ចេកវិទ្យាថ្មីរបស់ចិន ។ ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ តម្លៃបន្ថែមផ្នែកឧស្សាហកម្មបច្ចេកវិទ្យាថ្មីរបស់ចិនមានទំហំលើសពី ១ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង ក្នុងនោះ ការសម្រេចបានកិច្ចព្រមព្រៀងផ្នែកបច្ចេកវិទ្យាបានកើនឡើងចំនួន៥ ដងបើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈទំហំវិនិយោគសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍរបស់សហគ្រាសកើនលើសពី៨% ជារៀងរាល់ឆ្នាំ ។
៥ ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តោតសំខាន់លើការធ្វើឌីជីថលូបនីយកម្ម ដោយបានធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងបច្ចេកទេសឌីជីថលជាមួយនឹងតួអង្គសេដ្ឋកិច្ច ។ ក្នុងឆ្នាំ២០២៤ ចំណូលខាងប្រព័ន្ធសូវែរ (software) របស់ចិនបានកើនឡើង៨០% បើប្រៀបធៀបនឹងឆ្នាំ២០២០ ។ រោងចក្រវៃឆ្លាតជាង ១ ម៉ឺនកន្លែងត្រូវបានបង្កើតឡើង ដែលពាក់ព័ន្ធនឹងប្រភេទឧស្សាហកម្មកម្មន្តសាលធំៗជាង៨០% ធ្វើឱ្យការប្រើប្រាស់ផលិតផលវៃឆ្លាតសិប្បនិម្មិតក្លាយជាភាពពេញនិយមសម្រាប់ប្រជាពលរដ្ឋ ។ បង្គោលអង់តែនប្រព័ន្ធ5G ចំនួន៤.៥៥ លានត្រូវបានសាងសង់ឡើង កើនឡើង៥ ដងបើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលបានរួមចំណែកដ៏សំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ ក្នុងនោះ ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលបានជំរុញការបង្កើតមុខរបរប្រភេទថ្មីលើសពី១០០ ប្រភេទ ដែលផ្តល់ឱកាសការងារថ្មីៗសម្រាប់ប្រជាជន ។
ជានិច្ចកាល ថ្នាក់ដឹកនាំចិនតែងតែគូសបញ្ជាក់ថា «ការអភិវឌ្ឍគឺដើម្បីប្រជាជន» អាស្រ័យហេតុនេះ ការធានាចំពោះជីវភាពរស់នៅរបស់ប្រជាជនជារឿងអាទិភាពបំផុតក្នុងការអភិវឌ្ឍ ។ ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ថវិកាសាធារណៈលើសពី៧០% ត្រូវបានប្រើប្រាស់ក្នុងវិស័យពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជន ។ ប្រព័ន្ធរបបសន្តិសុខសង្គមធំបំផុតត្រូវបានបង្កើតឡើង ប្រជាជនលើសពី៩៥% បានចូលរួមការធានារ៉ាប់រងទាយជ្ជទាននិងការធានារ៉ាប់រងសុខភាព ក្នុងនោះ ចំណូលអាចប្រើប្រាស់បានរបស់ប្រជាពលរដ្ឋនៅទីក្រុងនិងជនបទបានកើនឡើងជាមធ្យម៦% ក្នុងមួយឆ្នាំ ។
គួរបញ្ជាក់ថា ស្របនឹងការអនុវត្តគោលនយោយបាយបើកទូលាយដោយកម្រិតខ្ពស់ ការអភិវឌ្ឍរបស់ចិនមិនត្រឹមតែដើម្បីប្រជាជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចែករំលែកផលលាភនិងកាលានុវត្តនភាពនៃការអភិវឌ្ឍជាមួយពិភពលោកទាំងមូលផងដែរ ។ ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយរយឆ្នាំ ភាពធន់នៃទីផ្សារទ្រង់ទ្រាយយក្ស និងកម្លាំងទ្រទ្រង់នៃប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញរបស់ចិន បានដាក់បញ្ចូលភាពប្រាកដប្រជាកាន់តែច្រើនឡើងៗសម្រាប់ការអភិវឌ្ឍនៃពិភពលោក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការរួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានរក្សាក្នុងចន្លោះ៣០% ជាប់រហូត ។
ឆ្នាំ២០២៦ ជាការបើកទំព័រដំបូងនៃ«ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ទី១៥» របស់ប្រទេសចិន ដែលជាដំណាក់កាលគន្លឹះសម្រាប់ឆ្ពោះទៅការសម្រេចការកសាងសង្គមនិយមទំនើបជាមូលដ្ឋាននៅឆ្នាំ២០៣៥ ។ តើត្រូវដាក់ចេញគោលនយោបាយបែបណាដើម្បីឆ្លើយតបនឹងបម្រែបម្រួលដ៏ស្មុគស្មាញក្នុងបរិបទបច្ចុប្បន្ននិងនាពេលអនាគត ដើម្បីរក្សាស្ថិរភាពនៃកំណើននិងលើកកម្ពស់ថែមទៀតនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន? រដ្ឋាភិបាលចិននឹងផ្តល់ចម្លើយពិស្តារនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ។
ទាក់ទងនឹងការអភិវឌ្ឍជាតិ បើយើងមើលពីមុំនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម រដ្ឋាភិបាលចិននឹងផ្តោតសំខាន់ថែមទៀតអំពីកម្លាំងផលិតកម្មគុណភាពថ្មី នវានុវត្តន៍ ភាពបៃតងនិងកាបូនទាប និងការធ្វើបរិវត្តកម្មភាពវៃឆ្លាតជាដើម ដែលមានន័យថាផែនការអភិវឌ្ឍន៍របស់ចិននាពេលប្រាំឆ្នាំខាងមុខ គឺផ្តោតលើការការពារបរិស្ថាន និរន្តរភាពនិងឌីជីថល ។

ទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ ប្រទេសចិននឹងបន្តជំរុញគោលនយោបាយបើកទូលាយដោយកម្រិតខ្ពស់ ក្នុងនោះ «ការទូតប្រមុខរដ្ឋ»នឹងដើរតួនាទីគន្លឹះសម្រាប់ការរឹតបន្តឹងទំនាក់ទំនងអន្តរជាតិរបស់ចិន ។ ចិននឹងសម្រួលថែមទៀតនូវបរិយាកាសវិនិយោគនិងពាណិជ្ជកម្ម ដើម្បីស្រូបទាញទុនវិនិយោគបរទេសកាន់តែច្រើន និងចែករំលែកផលលាភនៃទីផ្សារជាតិបង្រួបបង្រួមរបស់ចិន ។ ដោយឡែក ការពង្រីកជាបន្តបន្ទាប់នូវគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទេសចរបរទេសនឹងជំរុញថែមទៀតនូវការផ្លាស់ប្តូរប្រជាជននិងវប្បធម៌រវាងចិននិងបរទេស ។
តាំងពីដើមមក ប្រទេសចិនមិនដែលផ្តោតតែលើការអភិវឌ្ឍរបស់ខ្លួននោះទេ ពោលគឺចិនប្រកាន់ខ្ជាប់ជានិច្ចនូវពហុភាគីនិយម សមាហរណកម្មតំបន់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដូចការគូសរំលេចជាច្រើនលើករបស់ថ្នាក់ដឹកនាំចិនថា «ការអភិវឌ្ឍរបស់ចិនគឺជាការអភិវឌ្ឍរបស់ពិភពលោក ឱកាសអភិវឌ្ឍន៍របស់ចិនជាឱកាសអភិវឌ្ឍន៍របស់ពិភពលោក»។ ជាក់ស្តែង អ្វីដែលយើងមើលឃើញផ្ទាល់នឹងភ្នែកគឺ ចិនបានរួមចំណែកមិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់និងពិភពលោក ពិសេសឯករាជ្យភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសសកលខាងត្បូង ។ យើងអាចជឿជាក់បានថា «ផែនការអភិវឌ្ឍន៍៥ ឆ្នាំទី១៥» របស់ចិនប្រាកដជាមិនត្រឹមតែជាផែនការអភិវឌ្ឍន៍របស់ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពុទ្ធិដ៏មានតម្លៃសម្រាប់រួមចំណែកដល់ការអភិវឌ្ឍរបស់ពិភពលោកនាពេលអនាគតផងដែរ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង