**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ នៅខេត្តព្រះសីហនុ ដែលរៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង កិច្ចសហការពីរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងសាលាដំបូងខេត្តព្រះសីហនុ អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណជាង ៣០០នាក់។

សិក្ខាសាលានេះ មានគោលបំណងបង្កើនការយល់ដឹងអំពីយន្តការ UPR ខ្លឹមសារនៃរបាយការណ៍ UPR និងអនុសាសន៍ ដែលកម្ពុជាបានទទួលយកសម្រាប់អនុវត្ត និងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនិងគ្រប់កម្រិត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងការលើកតម្កើងកិត្យានុភាពជាតិ នៃវិស័យសិទ្ធិមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមវន្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាឈានមុខគេក្នុងតំបន់ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដោយបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម ៩ និងពិធីសារបន្ថែមចំនួន៤ បានអនុញ្ញតឱ្យមានអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហាមមិនឱ្យមានទោសប្រហារជីវិត ដែលជាការលើកកម្ពស់សិទ្ធិរស់រានមានជីវិត។ ទន្ទឹមនេះ ប្រទេសកម្ពុជាតែងតែមានសុខដុមនីយកម្មលើសាសនា ដែលឆ្លុះបញ្ចាំងពីសេរីភាពជំនឿសាសនា។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីការលើកកម្ពស់ និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) ដោយនៅប្រទេសកម្ពុជាមិនមានការដាក់ទោសទណ្ឌសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាទេ ដោយរាជរដ្ឋាភិបាលនឹងមិនទុកនរណាម្នាក់ចោល ឬផាត់ចេញក្រៅសង្គមឡើយ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏តែងតែយកចិត្តទុកដាក់ជំរុញនិងលើកកម្ពស់ឱ្យមានការចូលរួមរបស់ ស្ត្រីលើគ្រប់វិស័យ ព្រមទាំងលើកទឹកចិត្តឱ្យស្រ្តីទាំងអស់បន្តខិតខំប្រឹងប្រែងកសាងនិងដុសខាត់សមត្ថភាពរបស់ខ្លួន ដើម្បីបង្ហាញថាស្រ្តីក៏មានសមត្ថភាពដូចនឹងបុរសផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានធ្វើការវាយតម្លៃខ្ពស់សម្រាប់ខេត្តព្រះសីហនុ ដែលបានបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក៏ដូចជាការកើនឡើងជីវភាពរបស់ប្រជាពលរដ្ឋគិតជាមធ្យមជាង ៤០,០០០រៀលក្នុងមួយថ្ងៃ ក្រោមការដឹកនាំ និងគោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាល។

ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ មន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំដំណើរការសិក្ខាសាលាដោយរលួន និងមានការចូលរួមយ៉ាងសកម្ម ព្រមទាំងអំពាវនាវឱ្យសិក្ខាកាមទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យលើអនុសាសន៍ដែលពាក់ព័ន្ធនឹងកិច្ចការងាររបស់ខ្លួន ដើម្បីធ្វើយ៉ាងណាចូលរួមក្នុងការអនុវត្តឱ្យបានល្អថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង