**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

អភិបាលខេត្តកណ្តាល ណែនាំដល់អាជ្ញាធរ ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករអំពីការចិញ្ចឹមសត្វពាហនៈគ្រប់ប្រភេទ សូមកុំប្រលែងពាសវាលពាសកាលនៅលើផ្លូវ នាំឱ្យមានហានីភ័យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ

កណ្តាល៖ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករអំពីការចិញ្ចឹមសត្វពាហនៈគ្រប់ប្រភេទ សូមកុំប្រលែងពាសវាលពាសកាលនៅលើផ្លូវ ដែលនាំឱ្យមានហានីភ័យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះចរាចរណ៍ ដែលកើតជាយថាហេតុផងដែរ។ នេះបើយោងតាមរដ្ឋបាលខេត្តកណ្ដាល។

ការណែនាំនេះដែរ ក្នុងឱកាសឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម គួច ចំរើន បានជំរុញដល់មន្ទីរអង្គភាពជំនាញខេត្ត និងអភិបាលក្រុង-ស្រុក បន្តយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យការបំពេញការងារកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា រដ្ឋបាលក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវចូលព្រលានយន្តហោះអន្តរជាតិ តេជោ ឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយជាប្រចាំនឹងមានសោភណ្ឌ័ភាព ក្នុងគណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវទប់ស្កាត់ការលក់ដូរគ្រប់ប្រភេទនៅតាមសងខាងផ្លូវចូលព្រលានយន្តហោះអន្តរជាតិតេជោ គឺដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានឱ្យបានល្អប្រើសើរ។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានបន្ថែមថា ការងារភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព រដ្ឋបាលក្រុង-ស្រុកត្រូវយកចិត្តទុកដាក់ និងពង្រឹងឱ្យបានម៉ឺងម៉ាត់ប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់លើបទល្មើសនានាដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះផងដែរបញ្ហាចររាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមប្រសាសន៍របស់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺមិនមានការផាកពិន័យ តែត្រូវបង្កើនវិធានការណ៍ អប់រំ ផ្សព្វផ្សាយ អោយបានទូលំទូលាយ លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងមន្ត្រីនគរបាលចរាចរណ៍ យកចិត្តទុកដាក់លើការសម្រួលសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រូវយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករអំពីការចិញ្ចឹមសត្វពាហនៈគ្រប់ប្រភេទ សូមកុំប្រលែងពាសវាលពាសកាលនៅលើផ្លូវ ដែលនាំឱ្យមានហានីភ័យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះចរាចរណ៍ ដែលកើតជាយថាហេតុផងដែរ។ ក្នុងនោះដែរ អាជ្ញាធរទាំងអស់ សូមយកចិចិត្តទុកដាក់លើករណីកម្ចីអត់ច្បាប់ ដោយតាមដានអោយបានជាប់ជាប្រចាំ ព្រោះករណីនេះអាចផ្តល់ជាគ្រោះថ្នាក់ដល់ជីវភាពប្រជាជន និងសង្គមជាតិរបស់យើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង