រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៦ សម្រាប់ដេញថ្លៃគម្រោង មូលនិធិឃុំ សង្កាត់ឆ្នាំ២០២៦

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៦ សម្រាប់ដេញថ្លៃគម្រោង មូលនិធិឃុំ សង្កាត់ឆ្នាំ២០២៦។ អ្នកទទួលការដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការ មានសិទ្ធិ ដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
អ្នកទទួលការត្រូវបានបែងចែកជា ០៣ ប្រភេទ ៖
•ប្រភេទទី១ ៖ អ្នកទទួលការសំណង់ទូទៅ (សំណង់អគារ និងការងារបេតុង …។ល។) •ប្រភេទទី២ ៖ អ្នកទទួលការការងារដី (ប្រឡាយ ទំនប់ ទ្វារទឹកខ្នាតតូច ផ្លូវដីស ផ្លូវក្រួសក្រហម • ប្រភេទទី៣ ៖ អ្នកទទួលការឯកទេស (អ្នកទទួលការដែលមានឧបករណ៍ និងជំនាញបច្ចេកទេស សម្រាប់ការងារពិសេស ឧទាហរណ៍ អណ្ដូងស្នប់ …។ល។)
លូមូល…។ល។)
អ្នកទទួលការត្រូវមានបុគ្គលិកបច្ចេកទេស និងសម្ភារបរិក្ខារគ្រប់គ្រាន់ ដូចមានបរិយាយនៅ ក្នុងពាក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការ ដើម្បីអនុវត្តការងារទៅតាមប្រភេទដែលបានស្នើសុំ ហើយត្រូវមានបទពិសោធន៍ អនុវត្តគម្រោងយ៉ាងតិច០២ ទាក់ទងទៅនឹងប្រភេទនីមួយៗដែលបាន ស្នើសុំ ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយ។ គណៈកម្មការបុរេលក្ខណសម្បត្តិ នឹងចុះពិនិត្យដល់ទីតាំង ក្រុមហ៊ុនរបស់អ្នកទទួលការ និងវាយតម្លៃសមត្ថភាពបច្ចេកទេសដោយផ្អែកលើលក្ខណវិនិច្ឆ័យដូច មានបរិយាយនៅក្នុងពាក្យសុំចុះបញ្ជី ព្រមទាំងពិនិត្យមើលគុណភាពការងារ ភាពស្មោះត្រង់ ការអនុវត្ត ការងារទាន់ពេលវេលា និងកិច្ចសហប្រតិបត្តិការរបស់អ្នកទទួលការជាមួយម្ចាស់គម្រោង ដោយផ្អែក លើកំណត់ត្រាកន្លងមក។ លទ្ធផលនៃការវាយតម្លៃនេះ គណៈកម្មការបុរេលក្ខណសម្បត្តិ នឹងដាក់ ជូនឯកឧត្តមអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច។
អ្នកទទួលការទាំងឡាយណាដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការឃុបឃិត ការក្លែងបន្លំ និងអំពើពុករលួយ ហើយចាប់ពីពេលដែលត្រូវបានដកសិទ្ធិជាផ្លូវការ អ្នកទទួលការនោះ នឹងមិនត្រូវបានពិចារណាក្នុងការបញ្ចូលឈ្មោះទៅក្នុងបញ្ជីឈ្មោះអ្នកទទួលការឡើយ។
អាស្រ័យហេតុនេះ បើអ្នកទទួលការមានបំណងចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការ សូម រួសរាន់មកដាក់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការនៅទីចាត់ការផែនការ និងវិនិយោគខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី។ ចំពោះអ្នក ទទួលការដែលមានឈ្មោះក្នុងបញ្ជីឆ្នាំកន្លងមក ក៏ត្រូវដាក់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួល ការជាថ្មីឡើងវិញដែរ។ អ្នកទទួលការអាចមកយកជាំក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការនៅទីចាត់ការផែនការ និងវិនិយោគខេត្ត ដោយឥតបង់ថ្លៃ តាមអាសយដ្ខាន ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩២.២៨៥-៩៥៦ ៥០៧១ ៩៩៣ ៣៣៣២៕

