ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Kirsty Harris ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Kirsty Harris ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងសហការី នៃកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ ដើម្បីបង្កើតកិច្ចសហការផ្លូវការក្នុងការលើកកម្ពស់ជំនាញបច្ចេកទេសរបស់អតីតពលករខ្មែរក្នុងគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងការពង្រឹងការប្រកួតប្រជែង។

