**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

អភិបាលខេត្តកណ្តាល អញ្ជើញពិនិត្យការធ្វើបទបង្ហាញ ការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» របស់ក្រុមការងារមនសិការពលរដ្ឋល្អ ខេត្តកណ្តាល

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យការធ្វើបទបង្ហាញ ការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» របស់ក្រុមការងារមនសិការពលរដ្ឋល្អ ខេត្តកណ្តាលចំនួន២គម្រោងគឺ ទី១ ថ្នាក់រៀនត្រលប់ក្នុងបរិបទឌីជីថល និងទី២ ដោះសោរអំណានបំភ្លឺជីវិត ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។

បន្ទាប់ពីបានស្តាប់បទបង្ហាញរួមមក ឯកឧត្ដមអភិបាល បានផ្ដល់នូវមតិកែលម្អមួយចំនួន ទៅលើការធ្វើបទបង្ហាញរបស់បេក្ខជនទាំង២ក្រុម ដើម្បីយកទៅធ្វើការកែសម្រួលឱ្យបានល្អថែមទៀត។ ឯកឧត្ដមអភិបាល បានលើកទឹកចិត្តដល់បេក្ខជនទាំង ២ក្រុមត្រូវបន្តខិតខំហាត់សមឱ្យកាន់តែស្ទាត់ជំនាញទាំងកាយវិការ និងការនិយាយស្តី ត្រូវខិតខំពង្រឹងស្មារតីកុំឱ្យមានភាពភិតភ័យពេលឡើងធ្វើបទបង្ហាញក្នុង ពិសេសត្រូវខិតខំបង្ហាញឱ្យអស់ខ្លឹមសារដែលបានគ្រោងទុក សំដៅទទួលបានលទ្ធផលល្អ ក្នុងការប្រកួតប្រជែងនៅថ្នាក់ជាតិ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពាក់ព័ន្ធទៅនិងការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន ដោយឯកឧត្តមអភិបាល បានស្នើដល់យុវជនសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ សូមកុំរំពឹងតែលើរាជរដ្ឋាភិបាល កងទ័ពជួរមុខ ក្នុងកិច្ចការការពារប្រទេសជាតិ ពីព្រោះពលរដ្ឋម្នាក់ៗសុទ្ធតែមានកាតព្វកិច្ចក្នុងការការពារបូរណភាពទឹកដីរបស់ប្រទេសជាតិយើងទាំងអស់គ្នា ទៅតាមលទ្ធភាពជាក់ស្ដែងដែលខ្លួនមាន។ ជាពិសេសអ្នកដែលចេះភាសាបរទេស ត្រូវចូលរួមផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពាន អំពើរំលោភបំពានរបស់ប្រទេសថៃ និងរូបភាពរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរពីការឈ្លានពានរបស់ប្រទេសថៃ ទៅកាន់អន្តរជាតិឱ្យបានផុលផុស ដើម្បីធ្វើឱ្យសំឡេងរបស់យើងចេញទៅខាងក្រៅបានច្រើន ឱ្យពិភពលោកបានដឹងថាកម្ពុជា ពិតជាអ្នករងគ្រោះពិតប្រាកដ។

លោក ភឹម ម៉ាដូណា អភិបាលរងស្រុកពញាឮ និងជាប្រធានគម្រោងខេត្ត ស្តីពីការអនុវត្តគម្រោង “កម្ពុជាក្នុងបេះដូងខ្ញុំ» ខេត្តកណ្តាល ឆ្នាំ២០២៥ បានបញ្ជាក់ថា ការវាយតម្លៃថ្នាក់ជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានសម្រេចជ្រើសរើសគម្រោង២ ដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមគម្រោងល្អទាំង៦ ដើម្បីក្លាយជាបេក្ខភាពតំណាងឱ្យ ខេត្តកណ្តាល ដែលក្នុងនោះរួមមាន ៖ គម្រោង «ថ្នាក់រៀនត្រលប់ក្នុងបរិបទឌីជីថល» និងគម្រោង «ដោះសោរអំណានបំភ្លឺជីវិត» គម្រោងទាំង២នេះ នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រនៅថ្នាក់ជាតិជាមួយនឹងគម្រោងនៃរាជធានី/ខេត្តទាំង ១១ផ្សេងទៀតនៅ មជ្ឈមណ្ឌល ម៉ានី អាគារ THE KAMPUS រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែ តុលា ឆ្នាំ២០២៥ និងប្រកាសជ័យលាភីគម្រោងឆ្នើម និងគម្រោងល្អ ប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង