**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖អង្គការសហប្រជាជាតិជាកម្លាំងដឹកនាំដ៏សំខាន់ក្នុងអភិបាលកិច្ចសកល

ក្នុងមួយសប្តាហ៍កន្លងទៅនេះ កិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០បានបើកធ្វើនៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិក្រុងញូវយ៉ក ។ “ចន្លោះខ្វះខាតខាងថវិកាដែលមានភាពកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃបានដាក់កំហិតសមត្ថភាពប្រតិបត្តិនៃអង្គការសហប្រជាជាតិ” “តើអង្គការសហប្រជាជាតិអាចចៀសវាងពីការក្លាយជាអង្គការឥតប្រយោជន៍ឬទេ?”។ល។ ប្រឈមមុខនឹងពិភពលោកដែលមានបម្រែបម្រួលនិងរង្គោះរង្គើខ្លាំង មានមតិអន្តរជាតិសម្តែងការព្រួយបារម្ភចំពោះអនាគតនៃអង្គការសហប្រជាជាតិ ។ តែព្រមពេលជាមួយគ្នានេះ មានមនុស្សជាច្រើនក៏បានបង្ហាញពីការគាំទ្រចំពោះអង្គការសហប្រជាជាតិដែរ៖ “អង្គការសហប្រជាជាតិនៅតែអាចដើរតួនាទីគន្លឹះនៅទូទាំងពិភពលោកដដែល” “អត្ថន័យដ៏សំខាន់នៃអង្គការសហប្រជាជាតិគឺមិនអាចធ្វើឱ្យរង្គោះរង្គើបានទេ”។ល។
អង្គការសហប្រជាជាតិមិនមែនជាអង្គការដ៏ល្អឥតខ្ចោះនោះទេ តែហេតុអ្វីបានជាវាមិនអាចជំនួសបាន?ជាពិសេសគឺនៅរយៈពេល៨០ឆ្នាំក្រោយ ហេតុអ្វីបានជាយើងកាន់តែត្រូវប្រកាន់ខ្ជាប់ឧត្តមគតិអង្គការសហប្រជាជាតិ?
នៅរយៈពេល៨០ឆ្នាំមុន សហគមន៍អន្តរជាតិបានសម្រេចចិត្តបង្កើតអង្គការសហប្រជាជាតិនៅលើមូលដ្ឋាននៃការគិតពិចារណាឡើងវិញយ៉ាងស៊ីជម្រៅនូវមេរៀនដ៏ឈឺចាប់យ៉ាងខ្លាំងនៃសង្គ្រាមលោកលើកទី២ ដែលបានបើកទំព័រថ្មីនៃអភិបាលកិច្ចសកល ។ ក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ គឺដោយសារបានបង្កើតប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូលនិងសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន សង្គមមនុស្សជាតិទើបសម្រេចបាននូវសន្តិភាពជាទូទៅ ក៏ដូចជាទទួលការអភិវឌ្ឍនិងវិបុលភាពដែលមិនធ្លាប់មានកាលពីមុន ។ បើនិយាយពីអត្ថន័យនេះ អង្គការសហប្រជាជាតិគឺជាកម្លាំងដឹកនាំដ៏សំខាន់ក្នុងអភិបាលកិច្ចសកល ។
ក្នុងនាមជារដ្ឋសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ជានិច្ចកាល ចិនតែងតែគាំទ្រយ៉ាងមុតមាំនូវកិច្ចខិតខំប្រឹងប្រែងក្នុងអភិបាលកិច្ចសកលរបស់អង្គការសហប្រជាជាតិ ។ ចាប់ពីខែកញ្ញាមក ចិនបានលើកឡើងគំនិតផ្តួចផ្តើមនិងផែនការប្រតិបត្តិដ៏សំខាន់មួយចំនួនទៀត ។ ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលជាលើកដំបូង ដែលបានចង្អុលទិសដៅដ៏ត្រឹមត្រូវសម្រាប់ការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលមានភាពកាន់តែយុត្តិធម៌និងសមហេតុផល ។ លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានយល់ឃើញថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនមានខ្លឹមសារដ៏សម្បូរបែប ទស្សនៈជាស្នូលរបស់គំនិតផ្តួចផ្តើមនេះស៊ីសង្វាក់ខ្ពស់ជាមួយនឹងជំនឿនិងទស្សនៈដែលអង្គការសហប្រជាជាតិបានប្រកាន់ខ្ជាប់នោះ ដែលបានឆ្លើយតបយ៉ាងខ្លាំងនឹងសំឡេងដ៏ខ្លាំងក្លារបស់សហគមន៍អន្តរជាតិចំពោះការកែលម្អប្រព័ន្ធអភិបាលកិច្ចសកលតាមរយៈកំណែទម្រង់ ។
ការរំលឹកពីប្រវត្តិសាស្ត្រ គឺដើម្បីត្រួសត្រាយអនាគតឱ្យបានកាន់តែល្អ ។ ក្នុងឱកាសខួបទី៨០ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ មហាសន្និបាតអង្គការសហប្រជាជាតិលើកនេះបានធ្វើឡើងក្រោមប្រធានបទ “ពួតដៃគ្នារីកចម្រើនទៅមុខ៖ជំរុញសន្តិភាព ការអភិវឌ្ឍនិងសិទ្ធិមនុស្សរយៈពេល៨០ឆ្នាំ បន្តវេនបុព្វហេតុជំនាន់មុននិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីនៅពេលអនាគត ដើម្បីបើកទំព័រថ្មី” បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រជាជននៃបណ្តាប្រទេសនានាចំពោះសន្តិភាពនិងការអភិវឌ្ឍ ក៏ដូចជាសេចក្តីប្រាថ្នាចំពោះយុត្តិធម៌និងសមភាពផងដែរ ។ លើផ្លូវបោះជំហានទៅមុខ ចិននឹងបន្តប្រកាន់ខ្ជាប់ឧត្តមគតិអង្គការសហប្រជាជាតិ ផ្សព្វផ្សាយស្មារតីពហុភាគីនិយម អនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសកលចំនួន៤ ជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ដើម្បីរួមជាមួយប្រទេសនានាកសាងពិភពលោកឱ្យកាន់តែមានភាពចុះសម្រុងគ្នានិងល្អបវរ ៕

អត្ថបទដែលជាប់ទាក់ទង