រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកញ្ញា និងទិសដៅអនុវត្តការងារបន្ត

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោក លន់ សុភាព អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី។
កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធាននៃមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ លោក លោកស្រីនាយក នាយករង ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត ប្រធានស្នាក់ការច្រកទ្វារទ្វេភាគីទាំង៣ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» អគាររដ្ឋបាលសាលាខេត្ត៕

