សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពបងប្អូនអតីតយុទ្ធជន

ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព របស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដូច្នេះហើយបានជារាជរដ្ឋាភិបាលសម្រេចឲ្យបងប្អូនអតីតយុទ្ធជន និងវិនិវត្តជនរស់នៅក្រោមដំបូលសមាគមតែមួយនោះ។
សម្តេចតេជោ គូសបញ្ជាក់ថា ដើម្បីលើកកម្ពស់នូវជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួ សាររបស់ពួកគាត់នោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយ និងវិធានការជាច្រើន ដើម្បីរំលឹកដល់គំរូវីរៈភាពដ៏មុះមុត និងគុណបំណាចដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់បងប្អូនវីរៈយុទ្ធ ជន វីរៈយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបដែលបានធ្វើពលីកម្មដើម្បីជាតិ មាតុភូមិកម្ពុជាទាំងមូល។
សម្តេចតេជោបានលើកឡើងផងដែរថា សមាគមអតីតយុទ្ធជនបានកំពុងនិងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងគិតគួរដល់អតីតយុទ្ធជន ហើយក៏បានរួមចំណែកក្នុងការពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជន ការកែលម្អជីវភាពរបស់អតីតយុទ្ធ ជន និងគ្រួសារសពអតីតយុទ្ធជន និងការពង្រឹងធ្លុងសាមគ្គី ឯកភាពក្នុងជួរអតីតយុទ្ធជន ដើម្បីឆ្លើយតប ទៅនឹងបរិការណ៍ថ្មីនៃសង្គមជាតិ។
សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាក៏បានប្រកាសផងដែរថា សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញដោយការសម្រេចឲ្យពួកគាត់ជ្រកក្រោមដំបូលតែមួយនេះដើម្បីបង្ហាញអំពីការផ្សារភ្ជាប់កាន់តែកៀកជាមួយមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍និងអតីតយុទ្ធជន៕

