**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ៤រូប ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២២ និងវេទិកាយុវជនលើកទី៤ នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចំនួន ៤រូប (ក្នុងនោះមានយុវជនកាកបាទក្រហមកម្ពុជា ២រូប) ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២២ និងវេទិកាយុវជនលើកទី៤ ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ធ្វេីជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះដំណើរការក្រោមអធិបតី ម្ចាស់ក្សត្រី Tunku Puteri Intan Safinaz Binti Almarhum Sultan Abdul Halim Mu’adzam Shah, ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ព្រមទាំងបានប្រមូលផ្តុំថ្នាក់ដឹកនាំសមាគមជាតិមកពីភូមិភាគអាស៊ីអាគ្នេយ៍ចំនួន ១១ប្រទេស រួមជាមួយដៃគូមនុស្សធម៌ តំណាងរដ្ឋាភិបាលអាស៊ាន បេសកកម្មការទូត និងអង្គការសង្គមស៊ីវិល រួមជាមួយនឹងសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) យុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សរុបប្រមាណ ១០០នាក់។

ក្នុងដំណើរការកិច្ចប្រជុំរយៈពេល៣ថ្ងៃ បានពិភាក្សាអំពីការងារអាទិភាពរួមគ្នា ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងតារាងអនាគតក្នុងសកម្មភាពមនុស្សធម៌ ដោយសម្រេចបានលទ្ធផលដូចតទៅ៖
– វឌ្ឍនភាពអនុសារណៈ សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជាមួយអាស៊ាន (MoU between IFRC and ASEAN)។
– វឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងបាលី។
– ការគ្រប់គ្រងគ្រោះមហន្តរាយនៅតំបន់អាស៊ីអាគ្នេយ៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមករវាងសមាគមជាតិក្នុងតំបន់ជាមួយនិងសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។
– ការកសាងសហគមន៍ដែលមានសុខភាពល្អក្នុងតំបន់អាស៊ីអាគ្នេយ៍។
– ការកសាងភាពធន់នឹងអាកាសធាតុក្នុងតំបន់។
– ការសម្របសម្រួលពហុវិមាត្រ និងវិធីសាស្រ្តជាយុទ្ធសាស្ត្រនៅក្នុងប្រតិបត្តិការសង្គ្រោះ និងការស្តារឡើងវិញពីគ្រោះរញ្ជួយដីនៅ Mandalay របស់សមាគមជាតិកាកបាទក្រហមមីយ៉ាន់ម៉ា។
– វេទិកាយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមលើកទី៤ឆ្នាំ២០២៥។

ជារួម, លទ្ធផលនៃកិច្ចប្រជុំ គណៈប្រតិភូទាំងអស់បានផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមកអំពីសកម្មភាពមនុស្សធម៌ និងបានឯកភាពគ្នាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡាំពួរ (Kuala Lumpur Statement) និងប្រគល់ការរៀបចំកិច្ចប្រជុំលើកទី២៣ នៅទីក្រុមរ៉ាងហ្គ្រូនប្រទេសមីយ៉ាន់ម៉ា ជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង