**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

មន្ត្រីសេតវិមាន៖ លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដើម្បីអនុម័តកិច្ចព្រមព្រៀងទិញយកប្រតិបត្តិការអាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក

បរទេស៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដើម្បីអនុម័តកិច្ចព្រមព្រៀងទិញយកប្រតិបត្តិការអាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក។ នេះបើតាមមន្ត្រីសេតវិមាន។

បញ្ជាប្រតិបត្តិដែលរំពឹងថានឹងត្រូវចុះហត្ថលេខានៅសប្តាហ៍នេះ នឹងប្រកាសថា កិច្ចព្រមព្រៀងនេះបានបំពេញតាមតម្រូវការនៃច្បាប់សន្តិសុខជាតិឆ្នាំ ២០២៤ ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ត្រូវលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅអាមេរិក។

កិច្ចព្រមព្រៀងនេះមានគោលបំណងដោះស្រាយក្តីបារម្ភរបស់សហរដ្ឋអាមេរិកជាយូរមកហើយលើបញ្ហាសន្តិសុខទិន្នន័យ និងការគ្រប់គ្រងខ្លឹមសារ។

ក្រុមហ៊ុន TikTok របស់សហរដ្ឋអាមេរិកនឹងត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុនបណ្តាក់ទុនថ្មីមួយ ដែលមានមូលដ្ឋាននៅអាមេរិក។ ក្រុមប្រឹក្សាភិបាលភាគច្រើននឹងជាជនជាតិអាមេរិក ហើយអ្នកវិនិយោគថ្មីៗ រួមមានក្រុមហ៊ុន Oracle និងក្រុមហ៊ុនវិនិយោគឯកជន Silver Lake នឹងកាន់កាប់ភាគហ៊ុនភាគច្រើន។

ក្រុមហ៊ុន ByteDance នឹងរក្សាភាគហ៊ុនតិចជាង ២០% នៅក្នុងក្រុមហ៊ុនអាមេរិកថ្មីនេះ។ វាក៏នឹងផ្តល់សិទ្ធិប្រើប្រាស់ក្បួនដោះស្រាយ (algorithm) ស្នូលរបស់កម្មវិធីទៅកាន់ក្រុមហ៊ុនថ្មីផងដែរ។

កិច្ចព្រមព្រៀងនេះតម្រូវឱ្យទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់ត្រូវរក្សាទុកនៅលើហេដ្ឋារចនាសម្ព័ន្ធ Cloud ក្នុងស្រុករបស់ Oracle ។

ក្រុមហ៊ុន Oracle ក៏នឹងដើរតួជា «អ្នកផ្តល់សេវាសន្តិសុខ» និងអាចត្រួតពិនិត្យក្បួនដោះស្រាយរបស់កម្មវិធីផងដែរ។ ក្បួនដោះស្រាយនឹងត្រូវ «បណ្តុះបណ្តាលឡើងវិញ» ដោយប្រើប្រាស់ទិន្នន័យអាមេរិក ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីការពារការរៀបចំខ្លឹមសារពីបរទេស ដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក។

បញ្ជាប្រតិបត្តិនេះក៏នឹងពន្យារពេល ១២០ថ្ងៃលើការអនុវត្តច្បាប់ឆ្នាំ ២០២៤ ផងដែរ ដែលផ្តល់ពេលវេលាឱ្យភាគីពាក់ព័ន្ធបញ្ចប់កិច្ចព្រមព្រៀងនេះ ក្នុងការរៀបចំខ្លួន។

កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថាជាការវិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងការចរចាដ៏តានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ រដ្ឋបាលរបស់លោក ត្រាំ រំពឹងថា កិច្ចព្រមព្រៀងដែលបានបញ្ចប់នេះ អាចបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់ និងជួយសង្គ្រោះការងាររាប់ពាន់កន្លែង៕

អត្ថបទដែលជាប់ទាក់ទង