ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២០ ខែកញ្ញា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។
ក្រសួងបានបញ្ជាក់ថា សម្ពាធទាបដែលកើតនៅសមុទ្រខាងត្បូងបានវិវត្តទៅជាព្យុះទី១៧ឈ្មោះ មីតាក (Mitag)T2517 ទី១៨ រ៉ាហ្គាសា (Ragasa)T2518 និងទី១៩ ឈ្មោះ នេហ្គោរី (Neoguri)T2519 ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះទាំង៣នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះ រាជាណាចក្រកម្ពុជានោះទេ៕

