**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង

អាមេរិក យល់ព្រមលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin រួមទាំងគ្រាប់មីស៊ីល ក្នុងទំហំទឹកប្រាក់ ៧៨០លានដុល្លារទៅឱ្យប៉ូឡូញ

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា បានប្រកាសពីការយល់ព្រមលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin រួមទាំងគ្រាប់មីស៊ីល ក្នុងទំហំទឹកប្រាក់ ៧៨០លានដុល្លារ ទៅឱ្យប៉ូឡូញជាសមាជិក NATO ដែលមានព្រំដែនជាប់រុស្ស៉ី និងអ៊ុយក្រែន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់កិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់សហរដ្ឋអាមេរិក DSCA បានគូសបញ្ជាក់ថា «សំណើលក់នេះនឹងគាំទ្រដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកតាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃប្រទេសមួយដែលជាសមាជិក NATO និងដែលជាកម្លាំងមួយដើម្បីស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ អឺរ៉ុប»។

ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin ទៅឱ្យប៉ូឡូញ ហើយទីភ្នាក់ងារ DSCA បានជូនដំណឹងទៅការសភាទាំង២របស់សហរដ្ឋអាមេរិក ដើម្បីស្នើសុំ ការអនុម័ត។

គួរបញ្ជាក់ថា ប៉ូឡូញគឺជាដៃគូដ៏សំខាន់មួយរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ ដោយភ័យខ្លាចពីការគំរាមកំហែងពីរុស្ស៉ី ប៉ូឡូញជាច្រើនឆ្នាំ មកនេះបានប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ខ្លួន ជាមួយការចុះកិច្ចព្រមព្រៀងទិញអាវុធជាពិសេសពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ប៉ូឡូញក៏បានបង្កើនរួចហើយដែរកញ្ចប់ថវិកាយោធាដល់ ៤.៧ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ក្នុងឆ្នាំ២០២៥ និងមានគម្រោងបង្កើនកញ្ចប់ថវិកាយោធានៅឆ្នាំក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង