**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​

ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រមាណជាង ៥០៥នាក់ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទម្លៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ត្រីទាំងអស់ បើទោះបីពេលនេះជាពេលវេលាឈប់សម្រាកបុណ្យភ្ជុំបិណ្ឌក៏ដោយ ក៏សូមមន្ត្រីរាជការទាំងអស់ត្រូវមានវេនប្រចាំការ សម្រាប់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសគឺសម្រាប់ត្រៀមឆ្លើយតបទៅនិងសភាពការណ៍ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន ពីព្រោះយើងមានភារកិច្ចជាមន្ត្រីរាជការ សូមកុំគិតថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យទានឡើយ ត្រូវតែត្រៀមបម្រើសាធារណៈប្រជាពលរដ្ឋគ្រប់ពេលវេលា។

ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីសមិទ្ធផលនានា ដែលរដ្ឋបាលបានសម្រេចបានជាច្រើន ក្នុងនោះក៏មានអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានបើកដំណើរការហោះហើរកាលពីពេលថ្មីៗនេះ ហើយបានដំណើរការយ៉ាងប្រក្រតី ធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ រួមទាំងប្រជាពលរដ្ឋបានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ ។ រដ្ឋបាលខេត្តបានខិតខំសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសំពៅពូន ព្រមទាំងបានខិតខំដាក់ប្រព័ន្ធលូរំដោះទឹកក្នុងក្រុងតាខ្មៅ បើទោះបីជាមិនទាន់រួចរាល់ជាស្ថាពលក៏ដោយ ក៏បានជួយសម្រួលឱ្យក្រុងតាខ្មៅមិនមានការជនលិចក្នុងរដូវវស្សានេះផងដែរ។

ក្រៅពីបានថ្លែង នូវការកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញការងារភារកិច្ចអស់សមត្ថភាព និងជំនាញនីមួយៗ ជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ។ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់មន្ត្រីទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសត្រូវខិតខំធ្វើនូវរាល់កិច្ចការងារតូចៗឱ្យទទួលបានលទ្ធផលល្អប្រសើរ មុននឹងឈានទៅដល់ការធ្វើការងារធំៗដែលថ្នាក់ដឹកនាំប្រគល់ជូន ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្ត ទៅដល់កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ជាពិសេសគណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅគ្រប់មូលដ្ឋានក្នុងខេត្តកណ្ដាល រួមគ្នាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះកិច្ចការនេះក៏ ជាបុណ្យកុសលដ៏ធំធេងមួយផងដែរ គឺជាការជួយសង្គ្រោះជីវិតមនុស្ស ដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាត្រូវធ្វើឱ្យបានទាំងមន្ត្រីនគបាល មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ។

អត្ថបទដែលជាប់ទាក់ទង