អ៊ុយក្រែនទទួលសាកសពកងទ័ពចំនួន ១,០០០នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២

គៀវ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា អ៊ុយក្រែនបានទទួលសាកសពកងទ័ពចំនួន ១,០០០នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ក្នុងអំឡុងការដោះដូរចុងក្រោយបំផុតជាមួយរុស្ស៊ី។
គួរបញ្ជាក់ថា សាកសពជាង ៧,០០០នាក់ ដែលភាគច្រើនមិនត្រូវបានស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ជូនមកកាន់អ៊ុយក្រែនវិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តាមរយៈការដោះដូរជាច្រើនលើក ដែលជាលទ្ធផលនៃកិច្ចពិភាក្សារវាងភាគីទាំងពីរនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីដើមឆ្នាំនេះ៕

