**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល

លទ្ធផលការងារសំខាន់ៗ របស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងឆមាសទី១ ឆ្នាំ២០២៥!

ភ្នំពេញ៖ ក្នុងបទសម្ភាស ជាមួយទូរទស្សន៍មហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន លោក វ៉ា សំណាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងស្ថិតិ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ពីសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបានក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ។

បើតាមលោកប្រធាននាយកដ្ឋាន ការងារសំខាន់ៗទាំងនោះ រួមមានបានរៀបចំ សម្របសម្រួល ត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួង ដាក់ចេញផែនការសកម្មភាព ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន ដាក់ចេញផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល (២០២៦-២០២៨ ) និងគម្រោងថវិកាឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន។

លោកបន្ថែមថា ក្នុងរយៈពេលនេះ អគ្គលេខាធិការដ្ឋានក៏បានរៀបចំបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពមន្ត្រី អំពីរបៀបរបបធ្វើរបាយការណ៍ កំណត់ហេតុផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ផែនការថវិកា និងការតាក់តែងឯកសាររដ្ឋបាល និងការងារដទៃទៀតដែលស្ថិតក្រោមតួនាទី ភារកិច្ចនៃអគ្គលេខាធិការដ្ឋាន។

ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាន បានជួយសម្របសម្រួលបំពេញលក្ខខណ្ឌនានាជូនមន្ត្រីក្រោមឱវាទ ដើម្បីចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលនៅតាមគ្រឹះសា្ថនអប់រំផ្សេងៗផងដែរ។

បើតាមលោក វ៉ា សំណាង ក្នុងរយៈពេល៦ខែមកនេះ មន្ត្រីរាជការចំណុះអគ្គលេខាធិការដ្ឋាន បានទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេសសរុបមានចំនួន៦៧រូប ស្រី១៤រូប។

ក្រៅពីនេះ អគ្គលេខាធិការដ្ឋាន ក៏បានពង្រឹងប្រព័ន្ធគ្រប់គ្រងលំហូរចរន្តរដ្ឋបាល និងឯកសារក្រសួងបន្ថែមតាមរយៈការបង្កើតក្រុមការងាររដ្ឋបាលប្រមូលផ្ដុំ និងប្រព័ន្ធគ្រប់គ្រងតាមដានលំហូរឯកសារក្នុងទីស្ដីការក្រសួងមហាផ្ទៃសម្រាប់គាំទ្រការងារនេះ។ ក្នុងនោះឯកសារដែលទទួលបាន មានចំនួនជាង១ម៉ឺន២ពាន់ច្បាប់ ឯកសារដែលមកពីក្រសួងខាងក្រៅជិត៩ពាន់ច្បាប់។

បើតាមលោកប្រធាននាយកដ្ឋានដដែល កន្លះឆ្នាំនេះដែរ អគ្គលេខាធិការដ្ឋានបានបញ្ជូនលិខិតចេញទៅបណ្ដាក្រសួង ស្ថាប័ន និងអង្គភាពចំណុះ ក្រសួងជាង១ម៉ឺន១ពាន់ច្បាប់។សម្រាប់ការងារគ្រប់គ្រងទីស្ដីការក្រសួង អគ្គលេខាធិការដ្ឋានក៏បានរៀបចំសម្របសម្រួលការងារពិធីការសម្រាប់កិច្ចប្រជុំ និងបដិសណ្ឋាកិច្ចចំនួនជាង៥០០លើក។

អគ្គលេខាធិការដ្ឋានបានសម្របសម្រួលជំនួប សម្ដែងការគួរសម និងពិភាក្សាការងារទាំងក្នុង និងក្រៅប្រទេសជូនឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំនួន ២២លើក ក្នុងនោះរួមមាន ជំនួបជាមួយឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត៦លើក ជំនួបជាមួយអង្គការនិងសមាគមអន្តរជាតិ៧លើក ជំនួបជាមួយថ្នាក់ដឹកនាំបរទេស៥លើក និងបានអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិតបំពេញការងារនៅក្រៅប្រទេសចំនួន៤លើក វៀតណាម២លើក ឡាវ១លើក និងប្រទេសសិង្ហបុរី១លើក។

អគ្គលេខាធិការដ្ឋាន ក៏បានសហការសម្របសម្រួលរៀបចំកម្មវិធីជំនួបរវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាមួយថ្នាក់ដឹកនាំបរទេស អង្គទូត អង្គការសង្គមស៊ីវិលចំនួន ៣លើក រៀបចំលិខិតអញ្ជើញ សារជូនពរ ថ្វាយព្រះពរ និងបេសកកម្មជូនថ្នាក់ដឹកនាំដែលជាឥស្សរជនជាន់ខ្ពស់របស់អន្តរជាតិចំនួន៥៣៣ច្បាប់ និងបានសហការរៀបចំឯកសារ ជំនួយស្មារតី និងបំពេញនីតិវិធីពាក់ព័ន្ធសម្រាប់ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនានា។

ជាមួយគ្នានោះ អគ្គលេខាធិការដ្ឋានក៏បានទទួលលិខិតចូលពីសមាជិកអាស៊ាន និងដៃគូរពាក់ព័ន្ធប្រមាណ១៥០ច្បាប់ បញ្ជូនលិខិតទៅបណ្ដាប្រទេសជាសមាជិកអាស៊ាន និងដៃគូរពាក់ព័ន្ធ៨៦ច្បាប់ ចូលរួមកិច្ចប្រជុំ និងវគ្គបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស២៧លើក និងការងារសម្រេចបានជាច្រើនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង