ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និងនាំយកអំណោយ គ្រឿងឧបភោគ បរិភោគចែកជូនប្រជាពលរដ្ឋតាមតំបន់ព្រំដែនមួយចំនួន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ឯកឧត្តម ឌឿន សុវណ្ណ ឯកឧត្តម អ៊ូច ភា ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការ ឯកឧត្តម ហេង ពិទូ ឯកឧត្តម អ៊ួន សុទ្ធា អនុរដ្ឋលេខាធិការ ឯកឧត្តម សុង ហេង អគ្គនាយករង អគ្គនាយកដ្ឋានរដ្ឋបាល រួមទាំងសហការី និងក្រុមការងារ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតំបន់ព្រំដែន មួយចំនួន ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ បង់រុំរបួស និងថ្នាំលាងរបួស របស់ឯកឧត្តម អភិសន្តិបណ្ឌិត ដែលមានទឹកប្រាក់ចំនួន ១០,៣០៤ ដុល្លារអាមេរិក ផ្តល់ជូនឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនប្រជាពលរដ្ឋតាមការជាក់ស្តែង និងបានចុះមើលតាមព្រំដែនមួយចំនួនទៀតផងដែរ៕

