មន្រ្តីយោធាកម្ពុជាម្នាក់ ដែលទាហានថៃបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែក បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង

ភ្នំពេញ៖ មន្រ្តីយោធាកម្ពុជាម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង។
មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន ភត្ត្រា យោធិននៅវរសេនាតូច៥១៣ កងពលតូចថ្មើរជើងលេខ៥១។
លោកបានរងរបួស ពេលចូលរួមពាំង និងការពារបងប្អូនយើងដែលរុញច្រាន និងតវ៉ាប្រឆាំងជាមួយកងកម្លាំងរបស់ថៃ ដែលចូលមករាយបន្លាលួស និងព័ទ្ធយកដីរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥៕

