**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា

អាម៉េរិក ដាក់សម្ញែងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួននៅលើទឹកដីជប៉ុន ជាសាធារណៈ និងជាលើកដំបូង

តូក្យូ៖ សហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទទី១៥កញ្ញា បានដាក់សម្ញែងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួននៅលើទឹកដីជប៉ុន ជាសាធារណៈ និងជាលើកដំបូង ដោយបានគូសបញ្ជាក់ពីឆន្ទៈកាន់តែខ្លាំងឡើងរបស់សម្ព័ន្ធមិត្តទាំង២ ចំពោះអាវុធដែលរដ្ឋធានីប៉េកាំងធ្លាប់បានថ្កោលទោសវត្តមានរបស់វាថា អស្ថិរភាព។

ប្រព័ន្ធបាញ់មីស៊ីល ​ដែល​មាន​សមត្ថភាព​បាញ់​មីស៊ីល Tomahawk និងអាច​វាយប្រហារ​តំបន់​សមុទ្ទភាគ​ខាង​កើត​របស់​ចិន ឬ​ផ្នែក​ខ្លះ​នៃ​រុស្ស៊ី​ពី​ប្រទេស​ជប៉ុន នឹង​បង្ហាញ​ខ្លួន​ក្នុង​សមយុទ្ធ Resolute Dragon ប្រចាំឆ្នាំ។ សមយុទ្ធ​រយៈពេល​ពីរ​សប្តាហ៍​នេះ ​មានវត្តមាន​ទាហាន​ជប៉ុន និង​អាម៉េរិក​ចំនួន២ម៉ឺននាក់ រួមជាមួយនឹង​នាវាចម្បាំង និង​​មី​ស៊ី​ល​។
លោកវរសេនីយ៍ឯក វ៉ាដ ជើមែន មេបញ្ជាការនៃក្រុមការងារដែលប្រតិបត្តិការប្រព័ន្ធមីស៊ីល បានលើកឡើងថា ប្រព័ន្ធមីស៊ីលនេះ អាចបង្កើតភាពលំបាកជាយុទ្ធសាស្ត្រសម្រាប់សត្រូវ ដោយសារសមត្ថភាពដាក់ពង្រាយយ៉ាងឆាប់រហ័សរបស់វា ដោយបន្ថែមថា វានឹងត្រូវដកចេញពីប្រទេសជប៉ុនវិញ បន្ទាប់ពីសមយុទ្ធ Resolute Dragon។

ការដាក់បង្ហាញប្រព័ន្ធមីស៊ីល Typhon នៅភាគខាងលិចប្រទេសជប៉ុន កើតឡើងបន្ទាប់ពីការដាក់ពង្រាយវាទៅកាន់ប្រទេសហ្វីលីពីនក្នុងខែមេសា ឆ្នាំ២០២៤ ដោយប្រឈមមុខនឹងការរិះគន់ពីរដ្ឋធានីប៉េកាំង និងមូស្គូ ដែលបានចោទប្រកាន់សហរដ្ឋអាម៉េរិកពីបទបញ្ឆេះការរត់ប្រណាំងសព្វាវុធ។

ក្រុមអ្នកវិភាគយោធា បានឱ្យដឹងថា សហរដ្ឋអាម៉េរិក ក៏បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំនេះ ប៉ុន្តែវត្តមានរបស់ប្រព័ន្ធមីស៊ីល ខិតកាន់តែជិតប្រទេសចិន បើប្រៀបធៀបទៅនឹងការដាក់ពង្រាយកាលពីមុន អាចនឹងនាំមកនូវការឆ្លើយតបខ្លាំងក្លាជាងនេះ។

គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Typhon អាចបាញ់មីស៊ីល SM-6 ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារនាវា ឬយន្តហោះនៅចម្ងាយលើសពី២០០គីឡូម៉ែត្រ។ ជប៉ុន​កំពុង​បង្កើន​ការ​ចំណាយ​ខាង​យោធា​ ដោយកំពុងទិញមីស៊ីល Tomahawk សម្រាប់នាវាចម្បាំងរបស់ខ្លួន និងអភិវឌ្ឍមីស៊ីលរយៈចម្ងាយមធ្យម ជាផ្នែកមួយនៃការពង្រឹងយោធាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕

អត្ថបទដែលជាប់ទាក់ទង