លើសពីពាក់កណ្ដាលនៃបុគ្គលិកសុខាភិបាលសហរដ្ឋអាមេរិក មានផែនការផ្លាស់ប្ដូរងារក្នុងឆ្នាំក្រោយនេះ

(បរទេស)÷ ថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ស្ទង់មតិថ្មីមួយដោយ The Harris Poll បានបង្ហាញថា ជាង ៥៥% នៃបុគ្គលិកសុខាភិបាលសហរដ្ឋអាមេរិក កំពុងមានផែនការចាកចេញពីការងារបច្ចុប្បន្នរបស់ពួកគេក្នុងឆ្នាំ ២០២៦ ដោយសារមានអារម្មណ៍ថាធ្លាក់នឿយហត់ ចាំបាច់ធ្វើការងារច្រើន និងគ្មានឱកាសអភិវឌ្ឍអាជីព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters
៨៤% នៃអ្នកស្ទង់មតិ ឲ្យដឹងថាពួកគេមិនមានអារម្មណ៍ថាត្រូវបានក្រុមហ៊ុនឲ្យតម្លៃនោះទេ។ ប៉ុន្តែគ្រាន់តែ ២០% ប៉ុណ្ណោះ ដែលមានអារម្មណ៍ថាក្រុមហ៊ុនរបស់ពួកគេមានការវិនិយោគក្នុងអនាគតអាជីពរបស់ពួកគេ។
សហរដ្ឋអាមេរិកកំពុងប្រឈមនឹងការខ្វះបុគ្គលិកសុខាភិបាលយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានទន្ទឹងទុកថានឹងខ្វះ គ្រូពេទ្យ អ្នកគិលានុបដ្ឋាយិកា និងបុគ្គលិកសុខាភិបាលជាង ៧០ម៉ឺននាក់ក្នុងឆ្នាំ ២០២៧។
អ្នកជំនាញបានបញ្ជាក់ថា ការគាំទ្រផ្នែកអប់រំ និងអភិវឌ្ឍអាជីព អាចជួយរក្សាបុគ្គលិកឲ្យនៅតែបន្តធ្វើការកាន់តែប្រសើរឡើង។ ជាពិសេស បុគ្គលិកវ័យក្មេង ដូចជា Gen Z និង Millennials មានការចាប់អារម្មណ៍ខ្លាំងចំពោះអត្ថប្រយោជន៍ផ្នែកអប់រំនេះ។
